រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សរសើររដ្ឋបាលខេត្ត

ក្រចេះ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី រដ្ឋបាល គ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដោយ ខិតខំប្រឹងប្រែង បម្រើ ប្រជាពលរដ្ឋនិងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ពលរដ្ឋក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងខេត្ត ក្រចេះទាំងមូល។

មានប្រសាសន៍ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រចេះ កាលពី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថាការបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់និងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំបានទទួលមកវិញជាមួយការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋដល់គណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ការបោះឆ្នោតដើម្បីរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស និង បម្រើជាតិនិងប្រជាជន អភិវឌ្ឍឱ្យរីកចម្រើនរុងរឿងកាន់តែខ្លាំងឡើង។

ឯកឧត្តមបានលើកឡើងថាសមិទ្ធផលដែលរដ្ឋបាលខេត្តក្រចេះសម្រេចបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៦ ដឹកនាំប្រកបដោយទេពកោសល្យ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី ដើម្បីជំរុញ ល្បឿននៃការអភិវឌ្ឍ ប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យ«កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងទៀតថា ក្នុងនាមរាជរដ្ឋា ភិបាល កម្ពុជា ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ ដឹកនាំ នៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយក អស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការ បំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈាន ទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងទូទាំង ខេត្ត៕
ដោយ ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner