ក្រសួងការពារជាតិបិទវគ្គបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៤ ឆ្នាំ២០២៣

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ សម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ យោធាចារ្យ និងសិក្ខាកាម វគ្គសិក្សាបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៤ ឆ្នាំ២០២៣ ពិតជាទទួលបាននូវពុទ្ធិថ្មីៗពីការបំប៉នចំណេះដឹង និង ជំនាញបន្ថែមទៀតដល់សិក្ខាកាមទាំងអស់ ។

ឧត្តមសេនីយ៍ឯក លី កុសល ថ្លែងដូច្នេះកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលបាយ័ន ទីស្តីការក្រសួងការពារជាតិវគ្គសិក្សា បំប៉ន ជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យមជំនាន់ទី៤ ឆ្នាំ២០២៣ ។
ឯកឧត្តម រដ្ឋលេខាធិការបន្តទៀតថា រយៈពេលកន្លងមក ទោះបីកម្ពុជា ទទួលរងគ្រប់ផលប៉ះពាល់ដោយឥទ្ធិពលវិបត្តិជំងឺកូវីដ ១៩ នយោបាយ សកលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចមានការធ្លាក់ចុះមួយចំនួនក៏ដោយ តែប្រទេសកម្ពុជា នៅតែរក្សាបានកំណើនសេដ្ឋកិច្ចមកវិញជាបណ្ដើរៗ។ ទន្ទឹមនិងនេះកងយោធពលខេមរភូមិន្ទ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ចូលរួមចំណែកការពារបូរណភាព ទឹកដី ខឿនសេដ្ឋកិច្ចជាតិ និងការ អនុវត្ត គ្រប់ការងារទាំងអស់។ដែលរាជ រដ្ឋាភិបាល ក្រសួងការពារជាតិ ប្រគល់ ឱ្យទទួលជោគជ័យជាបន្តបន្ទាប់ ។ ដោយឡែក ការងារ ធានារបស់ភស្តុភារ ហិរញ្ញវត្ថុជាផ្នែកដ៏សំខាន់មួយ មិនអាចខ្វះបាន ត្រូវតែចាត់តាំងអ្នកបម្រើនិងផ្គត់ ផ្គង់ដល់យោធិនគ្រប់រូបឱ្យ បានល្អ ជារៀងរាល់ថ្ងៃ ទាំងប្រាក់បៀវត្ស ថវិកាសម្ភារៈ ការហូបចុកស្នាក់ នៅជាដើម ។ ឯកឧត្តមបន្តថាដើម្បីបម្រើការងារនេះបានល្អទាន់ពេលវេលាចាំបាច់ត្រូវមានប្រភពធនធានមនុស្ស មានជំនាញច្បាស់លាស់សម្រាប់ ប្រតិបត្តិ និងអនុវត្តធ្វើសកម្មភាពដោះស្រាយ បើកផ្ដល់ទាន់ពេលវេលា ជូនកង យោធពលខេមរភូមិន្ទ ។ ឥឡូវនេះវគ្គសិក្សាយើង ត្រូវបញ្ចប់ទាំងស្រុង សិក្ខាកាមទាំងអស់ ពេលត្រឡប់ទៅបម្រើការងារតាមបណ្ដា កងឯក ភាព វិញធ្វើយ៉ាងណាត្រូវប្រកាន់ខ្ជាប់ នូវគំរូល្អមានសាមគ្គីផ្ទៃក្នុងស្អិត ល្មួត មិនប្រព្រឹត្តអំពើផ្ដេសផ្ដាស។

គួររំឮកថា វគ្គសិក្សានេះ មានរយៈពេល ៣ខែ មានសិក្ខាកាមសរុប ៩៦នាក់ក្នុងនោះនារី ១៧ នាក់ បោះបង់ការសិក្សាម្នាក់។ លទ្ធផល នៃការសិក្សាទទួលបាននិទ្ទេសល្អណាស់ ៥នាក់ និទ្ទេសល្អ ៦៦នាក់ និទ្ទេសល្អបង្គួរ ១៣ នាក់ និងមធ្យម ១១នាក់ ។ នេះជារបាយការណ៍ហ្វឹកហ្វឺនអានដោយ ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយកនាយកដ្ឋាន ហិរញ្ញវត្ថុ ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner