រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ សមរភូមិក្រោយតែងតែ ផ្សារភ្ជាប់ជាមួយ សមរភូមិ មុខ ជាប់ ជានិច្ច

ឧត្តរមានជ័យ៖ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនកងទ័ព ដែលឈរ ជើងការពារ ខ្សែបន្ទាត់ព្រំដែន ឱ្យមានអារម្មណ៍កក់ក្តៅ សមរភូមិក្រោយមិន ដែល ភ្លេចសមរភូមិមុខនោះទេ ហើយបានផ្សារភ្ជាប់សមរភូមិមុខជានិច្ច។ ជាក់ស្តែងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចងសម្ព័ន្ធមេត្រីភាព និងបានចូលរួមផ្តល់នូវ ជំនួយឧបត្ថម្ភ គាំទ្រ រួមទាំងការអភិវឌ្ឍនានា ក្នុងកងពលតូចថ្មើរជើងលេខ៤១និងការអភិវឌ្ឍប្រទេសជាតិយើងទាំងមូល។នេះជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ក្នុង ឱកាសអញ្ជើញជួបសាកសួរសុខទុក្ខ និងដាក់សម្ពោធ សមិទ្ធផល ថ្មីដែល ជាអំណោយរបស់អង្គភាពសម្ព័ន្ធមេត្រីភាពនៅ កងពល តូចថ្មើ រជើង លេខ៤១ ស្ថិតនៅ ភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បច្ចុប្បន្នន នៅទីណាក៏ដោយ យើងតែងតែឃើញ ពាក្យស្លោក«សន្តិភាព» ដែលពាក្យស្លោកនេះ បានប្រើតាំងពីមុនមក ហើយ បន្តរហូតតទៅទៀត ព្រោះប្រទេសកម្ពជា ត្រូវការសន្តិភាព ដើម្បី អភិវឌ្ឍន៍ ។យើងមានសន្តិភាព ទើបយើងមានការអភិវឌ្ឍ។ យើង មាន សន្តិភាព ទើបយើងមានសេចក្តីថ្លៃថ្នូរ ។
ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា មានសន្តិភាព ទើបអាចឱ្យ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អស់ខិតខំអភិវឌ្ឍន៍វិស័យរបស់ខ្លួនដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅទូទាំងប្រទេស ខណៈដែលឥឡូវនេះ វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍ។ ហេតុដូច្នេះហើយបាន ជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបច្ចេកវិទ្យាឌីជីថល ដែលជាមុំមួយនៅក្នុងចំណោម មុំទាំង៥។ ឯកឧត្តមបន្តថា បច្ចុប្បន្នការអភិវឌ្ឍប្រទេស កំពុងរំកិលទៅកា រ អភិវឌ្ឍ បែបសេដ្ឋកិច្ចឌីជីថល ហើយដែលមានគ្រឹះគាំទ្រសំខាន់ គឺសេវាទូរសព្ទ និងអ៊ីនធឺណិត ខណៈពីមុនមកសេដ្ឋកិច្ចបែបប្រពៃណី ។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានលើកឡើងថា កម្លាំងជួរមុខមិន ដែល ភ្លេចទេ នូវគុណូបការៈ របស់មន្ត្រីរាជការ បុគ្គលិក នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រធាន អនុប្រធាន បុគ្គលិក កម្មករនៃក្រុមហ៊ុន សុភក្ដិនីការ អ៊ុនវេសមេនគ្រប ខូ., អិល ធីឌី (ចម្ការកៅស៊ូជុប) ដែល បានយកចិត្តទុកដាក់គិតគូរខ្ពស់ពី សុខទុក្ខ និងបានលះបង់ទ្រព្យធន យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្តល់ជូនដល់អង្គភាព ធ្វើឱ្យអង្គភាព មាន លទ្ធភាព ក្នុងការអភិវឌ្ឍទៅមុខជាលំដាប់។ ជាក់ស្ដែងថ្ងៃនេះ បានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវេទិកាមួយខ្នងនៅទីបញ្ជាការវរសេនាតូចលេខ៤១៣ កងពល តូចថ្មើរជើងលេខ៤១ រួចជាស្ថាពរ និងទំនប់ការពារទី តាំង ទីបញ្ជាការកងពលដែលត្រូវធ្វើបន្ត។ សមិទ្ធផលមួយចំនួនរបស់អង្គភាពសម្ព័ន្ធមេត្រីភាពទាំងដែលបានឧបត្ថម្ភដល់កងពលតូចថ្មើរជើងលេខ៤១ គិតជាថវិកាជាប្រាក់រៀល ជាង២,៥២៦លានរៀល និងឧបត្ថម្ភជាប្រាក់ដុល្លារ ចំនួន ៣២៦,៦៨៣, ដុល្លារ។

គួរបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្កើតឡើងនូវ អង្គភាពសម្ព័ន្ធ មេត្រីភាព រវាង កងយោធពលខេមរភូមិន្ទ ជាមួយអង្គភាពស្ថាប័នស៊ីវិល និង សប្បុរសជននានា ដើម្បីបានជួបជុំសួរពី សុខទុក្ខ គ្នាទៅវិញទៅមក និងបង្កើតបាននូវប្រពៃណីល្អផូរផង់ រវាងសមរភូមិមុខ និងសមរភូមិ ក្រោយ លើកកម្ពស់សិល្បៈ នៃការចែករំលែក បង្កលក្ខណៈឱ្យបណ្តា អង្គភាព នៃកងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការអភិវឌ្ ឍអង្គភាពបានរីកចម្រើន៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner