ប្រជាជនហ្គាហ្សាសង្ឃឹមថា ឆ្នាំ២០២៤ នឹងនាំមកនូវសន្តិភាព

ហ្គាហ្សា៖ សម្រាប់ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្គាហ្សារងគ្រោះពីសង្គ្រាម បានដាក់ក្តីសង្ឃឹមថា ឆ្នាំថ្មីនេះនឹងនាំមកនូវសន្តិភាព និងការបញ្ចប់សង្រ្គាម នៅក្នុងទឹកដីប៉ាឡេស្ទីនមួយនេះ។

ក្រុមគ្រួសារប៉ាឡេស្ទីនដែលកំពុងរស់នៅក្នុងតំបន់ហ្គាហ្សា នាភាគខាងត្បូង បានអធិស្ឋានសុំឱ្យមានការធូរស្បើយ ពីសង្គ្រាម នៅឆ្នាំ២០២៤នេះ។

អ្នកស្រី Mahmoud Abou Shahma រស់នៅក្នុងជំរុំភៀសខ្លួន ស្ថិតក្នុងតំបន់ Rafah ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប បាននិយាយថា «យើងសង្ឃឹមថា ឆ្នាំ២០២៤ នឹងនាំឲ្យមានជំនួយឧបត្ថម្ភ កាន់តែច្រើន ហើយយើងអាចប្រារព្ធពិធីឆ្នាំថ្មី នៅផ្ទះជាមួយគ្រួសាររបស់យើង»។

អ្នកស្រីបានបន្តទៀតថា «យើងសង្ឃឹមថា សង្គ្រាមនឹងត្រូវបញ្ចប់ ហើយយើងនឹងអាចត្រឡប់ទៅផ្ទះរបស់យើងវិញ រស់នៅ ដោយសន្តិភាព»។

លោក Nir Shafran បាននិយាយថា «ខ្ញុំសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងបន្ថែមទៀត ..ខ្ញុំព្យាយាមរក្សាសេចក្តីសង្ឃឹម ទោះបីជាមានតិចក្តី»។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមាន នាពេលថ្មីៗនេះថា «សង្រ្គាមផ្ទុះឡើងពីការវាប្រហារបស់ពួកហាម៉ាស ថ្ងៃ៧ ខែតុលា» នឹងបន្តអូសបន្លាយ រយៈពេលជាច្រើនខែទៀត។ លោកបានថ្លែងបែបនេះ ចំពេលដែលមានការវាយប្រហាររបស់អ៊ីស្រាអែល វាយលុកតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍។ ការវាយប្រហារនេះត្រូវបានចាត់ទុកថា ជាចុងបញ្ចប់នៃឆ្នាំដ៏ខ្មៅងងឹត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner