អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជោគជ័យដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង និងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជារួម ជោគជ័យដ៏ធំធេងគួរជាទីមោទនៈ ដែលកម្ពុជាទទួលបានពីបេសកកម្មរបស់សម្តេចធិបតី នៅប្រទេសបារាំង និងប្រទេសស្វីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ លទ្ធផលនេះកើតចេញពីកត្តារួមផ្សំគ្នារវាងស្នាដៃដែលសាងឡើងដោយមេដឹកនាំ ជំនាន់ទី១ គឺ សម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំ ជំនាន់ទី២ គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺមេដឹកនាំចាស់ពូកែសាងស្នាដៃ អ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ ចំណុចខ្លាំងនេះហើយដែលបង្កើតបានជាចលករលើកស្ទួយកិត្យានុភាព និងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ និងបានផ្តល់ភាពស័ក្តិសមសម្រាប់ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជា ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាបារាំង ក្នុងការទទួលបដិសណ្ឋារកិច្ចប្រមុខដឹកនាំកម្ពុជាប្រកបដោយកិត្តិយសលើកម្រាលព្រំក្រហមនៅលើទឹកដីនៃទ្វីបអឺរ៉ុប។
ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដូចខាងក្រោម៖