អ្នកជំនាញការកូរ៉េ បង្ហាញលទ្ធផល «ការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម»

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអ្នកជំនាញការកូរ៉េ ធ្វើបទបង្ហាញពីលទ្ធផលបឋម នៃការវាយតម្លៃលើទស្សនទានគម្រោង «ការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម តាមរយៈអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្សនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងក្ដីរីករាយចំពោះកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងភាគីកូរ៉េ លើគម្រោងទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស និងការផ្សព្វផ្សាយកសិកម្ម ដែលការងារនេះ មានទិសដៅស្របតាមគោលនយោបាយអាទិភាពរបស់ក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា ក្រសួងស្វាគមន៍រាល់គម្រោងអភិវឌ្ឍដែលមានលក្ខណៈសមស្រប ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner