រាជរដ្ឋាភិបាលបិទក្លឹបបាញ់ស៊ីបឯកជននៅខេត្តព្រះសីហនុ (Video Inside)
សម្តេចធិបតីបានប្រកាសការបិទចោលទាំងស្រុងនូវក្លឹបបាញ់ស៊ីបឯកជន នៅក្នុងខេត្តព្រះសីហនុ ខណៈអំពើបាញ់បោះ និងការប្រើអាវុធខុសច្បាប់នៅក្នុងខេត្តនេះ ត្រូវគេរាយការណ៍កើតមានស្ទើរជាប្រចាំ។
ក្លឹបបាញ់ស៊ីបឯកជន ត្រូវបានបង្កើតនៅតាមខេត្តព្រះសីហនុ និងតាមបណ្តាខេត្តដទៃទៀត ប៉ុន្តែចំណាត់ការបិទក្លឹបបាញ់ស៊ីបឯកជន នៅក្នុងខេត្តព្រះសីហនុនេះ គឺជាចំណាត់ការលើកដំបូងបង្អស់ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃពុធ ទី៣១ មករា, សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ ជុំវិញការបិទក្លឹបបាញ់ស៊ីបជាឯកជន នៅក្នុងខេត្តព្រះសីហនុ។
សម្តេចធិបតីនៅបានលើកឡើងជុំវិញការរៀបចំខេត្តព្រះសីហនុ ដើម្បីឱ្យក្លាយជាខេត្តដែលមានសន្តិសុខល្អថែមទៀត ដើម្បីការពង្រឹងជំនឿជាក់លើវិស័យទេសចរណ៍ និងការបណ្តាក់ទុន និងដើម្បីកិត្តិនាមជាតិកម្ពុជាថែមទៀត។