ចូលឆ្នាំចិន សែនជីដូនជីតា អូជធូប រៀបចំតុ ចំណីអាហារ និង គួរសែន ម៉ោងប៉ុន្មាន ទើបនាំជោគលាភក្នុងឆ្នាំថ្មី

(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងតែរៀបចំគ្រឿងរណ្តាប់សែនព្រេនជូនម្ចាស់ទឹកម្ចាស់ដី ជីដូនជីតា កុងម៉ា ក្នុងនោះ មានការរៀបចំសែនបាយសម្ល គ្រឿងភេសជ្ជៈមាន់ ទា នំពងទា ផ្លែឈើ ក្រដាសមាសប្រាក់ដុតសែន និងម្ហូបច្រើនមុខទៀត ហើយអ្វីដែលគេមិនសូវរំលងបាននោះគឺទាខ្វៃ និងជ្រូកខ្វៃ ទៅតាមលទ្ធភាពរៀងៗខ្លួន។

ក្នុងពិធីបុណ្យចូលឆ្នាំចិននាឆ្នាំនេះនឹងឈានចូលមកដល់នៅថ្ងៃទី១០,១១និង១២ ខែកុម្ភៈ ឆ្នាំ២០២៤។ចំណែកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤គឺជាថ្ងៃសែន ជីដូន ជីតា របស់បងប្អូនជនជាតិចិន ។ ដោយសារនៅប្រទេសកម្ពុជា មានបងប្អូនខ្មែរសែ ស្រឡាយ ចិនច្រើន ក្នុងចំណោមនេះពួកគាត់ក៏ជួបបញ្ហាចំពោះការសែន និងការរៀបចំចំណីអាហារ ការទុកដាក់តុ អុជធូប និងរួមទាំងរបៀបរបបប្រពៃណីដែលធ្វើយ៉ាងណាសែនចូលឆ្នាំចិនហើយ នាំមកនូវជោគលាភសិរីសួរស្តីដល់ក្រុមគ្រួសារផងដែរ។

នេះជាវិធីណែនាំនៃការសែនចូលឆ្នាំចិន និងរបៀបរបបផ្សេងៗទៀតដែលណែនាំ ដោយអ្នកជំនាញជនជាតិចិន ដែលបានចុះផ្សារនៃសារព័ត៌មានបរទេសជាច្រើន នាកន្លងមក។

*របស់សែនដល់ជីដូនជីតា (កុងម៉ា)

អាហារសំខាន់មានបង្អាបដូចជា សាច់ជ្រូក ជ្រូកខ្វៃ មាន់ ថ្លើមនិង ត្រី ។ចំណែកបរិមាណតិចច្រើនអាស្រ័យលទ្ធភាពរបស់គ្រួសារនី មួយៗ ប៉ុណ្ណោះ ។ ក្រៅពីនេះក៏មានការសែនរស់សំខាន់ មួយ ចំនួនទៀតដូចជានំពងទា នំគូឆាយ នំប៉ាវ ពិសេសពណ៌ក្រហម ។ចំពោះផ្លែឈើមានដូចជាក្រូច ចេកទាំងស្និត ទំពាំងបាយជូ ផ្លែប៉ោម ជំពូនិងទម្លាប់។សម្រាប់គ្រឿងភេសជ្ជះមានដូចជាទឹកតែ ស្រា ទឹកក្រូច ស្រាបៀ ជាដើម។ក្រៅពីនេះគេក៏អាចដាក់សែនសម្លបាយទឹក
ថែមទៀតកាន់តែប្រសើរ។ ក្រៅពីនេះក៏ត្រូវសែនក្រដាសមាស ក្រដាសប្រាក់។សែនជីដូនជីតានេះដែរត្រូវអូជធូបចំនួនបីសរសៃ។ ត្រូវចងចាំថាសម្រាប់សំណែន ជីដូន ជីតាយកល្អបង្អាបត្រូវមាន៣មុខនំ៣មុខ និងផ្លែឈើ៣មុខ។

  • អត្ថន័យនៃការសែនសម្រាប់បុណ្យចូលឆ្នាំចិន៖
  • សាច់ជ្រូក មានន័យដល់ភាពស្ថិតស្ថេរគង់វង្ស ហើយសម្រាប់ភាពធាត់របស់ជ្រូកក៏មានន័យដល់ការស៊ី
    ស្រួលដេកស្រួលដែរ។
    -មាន់ បញ្ជាក់ដល់របស់មានមង្គល២បែបគឺ សេមាន់បញ្ជាក់ដល់ជាមួយព្រះនាងម្ចាស់ ដែលមានន័យដល់
    របស់មង្គលនិងពណ៌ក្រហមរបស់សេមាន់ក៏បញ្ជាក់ដល់ភាពលូតលាស់ឈានទៅមុខនៃតួនាទីការងារដែរ ។ដោយឡែកចំពោះការរងាវទៀងពេលវេលារៀងរាល់ព្រឹក របស់មាន់ក៏បញ្ជាក់ពីភាពយល់ដឹងពីការងារ។
    -ថ្លើមក្នុងភាសាចិនដែលបញ្ចេញសម្លេងថា”គួ”ដែលមានន័យទៅដល់មន្រ្តី ហេតុនេះហើយទើបគេចូលចិត្ត
    សែនប្រភេទថ្លើមនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនោះ។
    -ត្រីបញ្ជាក់ពីភាពសំបូរសប្បាយក្នុងការហូបចុក ហើយការសែនត្រីក៏បញ្ជាក់ពីភាពសំបូរប្រាក់កាសសល់
    ហួសពីការចាយវាយ។
    -បង្គា បញ្ជាក់ពីអំណាចវាសនា។
    -មឹក ស្ងួតបញ្ជាក់ដល់ពីភាពមានចំណេះដឹង ហើយវាប្រៀបដូចជាការជូនពរឱ្យរៀនបានខ្ពង់ខ្ពស់ជាបណ្ឌិ
    តឬអ្នកមានចំណេះដឹងជ្រៅជ្រះ។
    -ក្រូចជាផ្លែឈើមិនអាចខ្វះបាទេដែលវាបញ្ជាក់ពីជោគវាសនាល្អ។
    -ចេកមានអត្ថន័យដល់ទាញជោគលាភចូលផ្ទះនិងពិសេសឱ្យមានកូនចៅពេញផ្ទះ។
    -ផ្លែប៉ោម មានន័យទៅដល់ ជោគល្អមានសេចក្តីសុខ និងសុខភាពរឹងមាំ។
    -ផ្លែសារី មានន័យទៅដល់ប្រាក់កាសហូរចូលដូចគេចាក់គរ។
    -ទំពាំងបាយជូមានន័យទៅដល់ភាពស្រស់ស្អាត។
    -ម្នាស់ដែលមានពណ៌ក្រហមនោះត្រូវបានជនជាតិចិនចាត់ទុកថាជាពណ៌ នាំជោគលាភនិងនាំសីរីមង្គលចូលផ្ទះ។
    -នំគម មានន័យទៅដល់ពន្លឺភ្លឺថ្លា និង មានភាពរុងរឿង។
    -នំប៉ាវ មានន័យទៅដល់ការប្រមូលជោគ ប្រមូលលាភ។
    -នំអាកោ មានន័យទៅដល់ភាពចម្រើនរុងរឿង និងរកស៊ីមានបាន។
    -នំពងទាមានន័យដល់ភាពរុងរឿង និងរកស៊ីរីកចម្រើនលូតលាស់ជាដើម។

*ការរៀបចំតុសម្រាប់សែនជីដូនជីតាដូចម្តេចទើបត្រឹមត្រូវ

ជនជាតិចិនមានជំនឿដាក់សែនតុមូល មានអត្ថន័យ មូលកូន មូលចៅ មូលទ្រព្យសម្បត្តិ ដែលបានសេចក្តីថាការសែនតុមូលនាំជោគសិរីសួរស្តី ជាងតុផ្សេងៗទៀត។ការរៀបចំតុនៅកន្លែងណាក៏បានទៅតាមទីធ្លាក្នុងផ្ទះសម្បែង។ត្រូវរៀបចំជើងធូប ដាក់នៅពីក្រោយម្ហូបអាហារ។ត្រូវដាក់ទឹកតែ គ្រឿងស្រវឹងបន្ទាប់ពីបាយ។ដាក់គ្រឿងបង្អាបឬចិនហៅថាសាស៊ែឬង៉ូវស៊ែ រួមជាមួយទឹកស៊ុបផង។ដាក់នំ ផ្លែឈើ និងក្រដាសមាស ក្រដាសប្រាក់ ធូបទៀនសម្រាប់ប្រើពិធីអុជ។ត្រូវអុជធូប៣សរសៃ ។

ចំណែការសែនត្រូវចាប់ពីម៉ោង ៩ព្រឹកឬមិនលើសពីម៉ោងថ្ងៃត្រង់។ការសែនត្រូវ ប្រើរយៈពេល១ទៅ២ម៉ោងរួចហើយឱ្យអុជក្រដាសមាស ក្រដាសប្រាក់។ក្នុងពិធីនេះ គេអាចជជែកសប្បាយរីករាយក្នុងគ្រួសារ ហើយចែកអាំងប៉ាវឬតេះអៀឱ្យកូនចៅ ឬតេះអៀគ្នាទៅវិញទៅមកជាការចប់ពិធី។បន្ទាប់ពីនោះគេអាចបរិភោគអាហាររួមគ្នា ដោយក្តីសប្បាយរីករាយក្នុងគ្រួសារ៕

ដោយ៖ម៉ាដេប៉ូ
ចងក្រង និងបកប្រែពីការសែតបរទេស

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner