រដ្ឋបាលខេត្តពោធិសាត់បើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីពិធីសច្ចាបញ្ចូលសមាជិកថ្មីកាយរឹទ្ធិលើកទី២៧

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំធីសច្ចាបញ្ចូលសមាជិកថ្មីកាយរឹទ្ធិលើកទី២៧ នៅខេត្តពោធិ៍សាត់ នាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ពិធីសច្ចាបញ្ចូលសមាជិកថ្មីកាយរឹទ្ធមានកិត្តិយសណាស់សម្រាប់ខេត្តពោធិ៍ ដោយពិធីនេះនឹងអញ្ជើញជាអធិបតីដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ ច័ន្ទមន្នី ហ៊ុន ម៉ាណែត ។
កិច្ចប្រជុំក៏បានពិនិត្យ និងបែងចែកភារកិច្ចសម្រាប់ទទួលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិឳ្យទទួលបានជោគជ័យ៕
ដោយៈចេង ពុំ

ads banner