ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តកំពង់ឆ្នំាង

អត្ថបទដោយ៖
ឈឹម សុផល

កំពង់ឆ្នំាង:​ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤នេះបានដំណើរការហើយនៅព្រឹកថ្ងៃទី២៥ ខែកុម្ភ:នេះ។
មណ្ឌលភូមិភាគ ៧ ខេត្តកំពង់ឆ្នាំងមានការិយាល័យបោះឆ្នោតចំនួន១ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាគំរូក្រុង លេខការិយាល័យ ៧០០១ មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចូលរួមបោះឆ្នោតចំនួន ៣២៧នាក់សមាជិកសភាចំនួន
៤នាក់ ទាំងអស់សរុប៤៣១នាក់ ។

រីឯគណបក្សនយោបាយមានចំនួន៤ គឺ១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សហ៊្វុន ស៊ីនប៉ិច
៣.គណបក្សកម្លាំងជាតិ
៤.គណបក្សឆន្ទ:ខ្មែរ

នៅព្រឹកនេះផងដែរតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រីអៀ ប៊ុនធឿន
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង
បានឲ្យដឹងថានៅការិយាល័យបោះឆ្នោត7001មានកម្លាំងការពារសន្តិសុខចំនួន 3 នាក់ និងត្រៀមកម្លាំងអន្តរាគមន៍នៅតាមអង្គភាពមួយចំនួន
ផងដែរ។ ចំណែកសន្តិសុខសណ្ដាប់ធ្នាប់វិញមានការល្អប្រសើរ៕


ដោយ:សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner