ណាដាសន្យាផ្តល់ ២.២ ពាន់លានដុល្លារ ជូនអ៊ុយក្រែន នៅឆ្នាំ២០២៤

គៀវ៖ ប្រទេសកាណាដា បាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធា ចំនួន ៣.០២ ពាន់លានដុល្លារកាណាដា ឬ ២.២ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន នៅឆ្នាំ២០២៤។

ការសន្យា ផ្តល់ជំនួយដល់អ៊ុយក្រែននេះបានកើតមានស្របពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក Justin Trudeau ធ្វើទស្សនកិច្ចទៅកាន់ នៅទីក្រុង Kyiv ក្នុងខួបលើកទី២ នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងឈរជាមួយអ៊ុយក្រែន ជាមួយនឹងអ្វីដែលជាតម្រូវការ របស់អ៊ុយក្រែន »។

លោក Justin Trudeau បាននិយាយទៀតថា «កាណាដា និងអ៊ុយក្រែនក៏បានបញ្ចប់ការចរចា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគីថ្មី ជាប្រវត្តិសាស្ត្រ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ យើងនឹងផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុសំខាន់ៗជាង ៣.០២ ពាន់លានដុល្លារកាណាដា ដល់អ៊ុយក្រែននៅឆ្នាំ ២០២៤»។

គួរបញ្ជាក់ថា អ៊ុយក្រែន ពឹងផ្អែកលើជំនួយយោធារាប់សិបពាន់លានដុល្លារ ដើម្បីផ្តល់ឱ្យកងទ័ពរបស់ខ្លួននូវគ្រាប់រំសេវ កាំភ្លើងធំ រថក្រោះ រ៉ុក្កែត និងឧបករណ៍ផ្សេងៗទៀត។

ភាគីអឺរ៉ុប បាននិយាយ កាលពីថ្ងៃសៅរ៍ថា កម្មវិធីជំនួយថ្មី ជាង៥៤.២ ពាន់លានដុល្លារ នឹងមានសម្រាប់អ៊ុយក្រែន ក្នុងនោះដែរ ៤.៩ ពាន់លានដុល្លារ នឹងត្រូវបញ្ចេញ នៅក្នុង ខែមីនា។

ប៉ុន្តែនៅពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី ៣ នៅតែមិនមានសញ្ញានៃវឌ្ឍនភាពលើលំហូរមូលនិធិដ៏ចាំបាច់ សម្រាប់អ៊ុយក្រែន នៅឡើយទេ ក្នុងនោះ កញ្ចប់ជំនួយ ៦០ពាន់លានដុល្លារ គ្រោងផ្តល់ពីសហរដ្ឋអាមេរិកនោះ នៅជាប់តែគាំងត្រឹមសភា នៅឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner