ទីភ្នាក់សារព័ត៌មានអន្តរជាតិធំៗ ចុះផ្សាយពីការបោះឆ្នោតព្រឹទ្ធសភាកម្ពុជា
អត្ថបទដោយ៖
លន់ សារ៉ាត
នៅថ្ងៃទី២៥ ខែកុម្ភៈនេះគឺជាថ្ងៃបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតអសកល។ អសកលត្បិតអី អង្គបោះឆ្នោត មិនមែនជាប្រជាពលរដ្ឋទូទៅទេ ប៉ុន្តែ គឺជាតំណាងរាស្ត្រពេញសិទ្ធិក្នុងសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែង។
ជាការកត់សម្គាល់ មានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ បានចាប់អារម្មណ៍ចុះផ្សាយពីដំណើ់រការបោះឆ្នោតនេះ រាប់ចាប់តាំងពីថ្ងៃឃោសនា និងថ្ងៃបោះឆ្នោត ក្នុងនោះ មានដូចជា The Star, The Diplomat, Xinhua ព្រមទាំងទីភ្នាក់ងារព័ត៌មានសំខាន់ៗ ចំនួនទៀត។
គណបក្សចំនួន ៤ ចូលរួមប្រជែងអសនៈ រួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សកម្លាំងជាតិ, គណបក្សឆន្ទៈខ្មែរ និង គណបក្សហ្វ៊ុនស៊ិនប៉ិច៕
ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ