ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខេត្តកំពតប្រព្រឹត្តទៅ ដោយរលូន

កំពត៖ តាមការកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការ បោះ ឆ្នោត (គ.ជ.ប),ការិយាល័យបោះ ឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាល ទី៥ឆ្នាំ២០២៤ បានបើកដំណើរការចាប់ពីម៉ោង៧ ព្រឹក ថ្ងៃទី២៥ខែ កុម្ភ:ខេត្តកំពតដែលស្ថិតនៅមណ្ឌលភូមិភាគ ៥ ។

ខេត្តកំពតមានការិយាល័យ ចំនួនមួយស្ថិតនៅក្នុងវិទ្យាល័យ មិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ។ខេត្តនេះគណបក្ស ចំនួនបួនចូលរួម
ប្រកួត ប្រជែង ។ក្នុង គឺ ១.គណបក្សប្រជាជនកម្ពុជា ,២. គណបក្ស ឆន្ទៈខ្មែរ, ៣-គណបក្សហ្វុន ស៊ិនប៉ិច និង ៤.គណបក្សកម្លាំង ជាតិ។
អង្គបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥៦១នាក់ មកពីឃុំ សង្កាត់ទាំង៩៣ នៃក្រុង និងសមាជិកសភា ចំនួន៦នាក់ ។សរុបទាំង អស់ចំនួន៥៦៧នាក់ បានចូលរួមបោះឆ្នោតក្នុងបរិយាកាស ស្ងប់ស្ងាត់ ល្អ និងមានសន្តិសុខ សណ្តាប់ធ្នាប់យ៉ាង ល្អ ប្រសើរ។

នៅទីក្រុងភ្នំពេញឯណេះវិញឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកកាសែតថា ចាប់ពីម៉ោង៧ព្រឹក ការិយាល័យ នៅទូទាំង ប្រទេសបានបើកដំណើរការព្រមគ្នាទាំង ៣៣ ការិយាល័យ នៅគ្រប់ ៨មណ្ឌលតែម្តង។ ហើយអង្គបោះឆ្នោតដែលជា សមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បាន អញ្ជើញមកមុនដើម្បី តម្រង់ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។

អ្នកនាំពាក្យបន្តថា មួយម៉ោងដំបូងឃើញថា យ៉ាងហោចក៏មាន ការិយាល័យបោះឆ្នោតចំនួន២ បានបិទ និងបានរាប់រួច ហើយ ដែរ គឺនៅខាងខេត្តមណ្ឌលគីរី និងខេត្តកែប។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំមើល ពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ហើយភ្នាក់ងារគណបក្ស នយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់ ការិយាល័យ ទាំង ៣៣។ អ្នកយកព័ត៌មានជាតិ ចំនួន ៣០៦នាក់ បានធ្វើការសង្កេតមើល។ អ្នកព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ តាមឃ្លាំមើលដំណើរ ប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ៕

ដោយ៖ សិលា សារិន

ads banner