វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឺប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ
ភ្នំពេញ៖ សូមចូលរួមទាំងអស់គ្នា! នៅក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងការចុះឈ្មោះចូលរួម សូមចូលទៅកាន់ហ្វេសប៊ុកផេក វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum ឬគេហទំព័រ www.dgf.gov.kh វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជន មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ។
គួរបញ្ជាក់ថា វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum “DGF”) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ DGF គឺជាសកម្មភាពអាទិភាពមួយក្នុងចំណោមសកម្មភាពចំនួន ៨៣ ដែលរៀបចំឡើងដើម្បីបង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល និងបង្កើតឱកាសជំរុញទំនាក់ទំនងវិស័យសាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ សម្រាប់ការវិនិយោគ ការផ្តល់សេវា និងដំណោះស្រាយបច្ចេកទេស ការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តសម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល៕
ដោយ ៖ ង៉ាន់ ទិត្យ