សម្ដេចធិបតី៖ រាជរដ្ឋាភិបាល ប្ដេជ្ញាឆ្លើយតបសំណូមពរ និង សេចក្តីត្រូវការ របស់ប្រជាជន

ភ្នំពេញ៖រាជរដ្ឋាភិបាលអាណត្តិទី៧ ប្តេជ្ញាចិត្តឥតងាករេ និងទទួលខុស ត្រូវខ្ពស់ក្នុងការបន្តថែរក្សាសុខសន្តិភាព និងបម្រើឧត្តម ប្រយោជន៍ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ។ នេះ ជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ ជនបទ នារសៀលថ្ងៃ ពុធទី ២០ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ បាន និងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវដែល បន្ត កេរ្តិ៍ ដំណែលជាប្រវត្តិសាស្រ្តពីរាជរដ្ឋាភិបាលនីតិកាលទី៦ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យបានទទួលនូវ សុខ សន្តិភាព ពេញលេញ និងការអភិវឌ្ឍលើគ្រប់ វិស័យ នៅ ទូទាំងប្រទេស។

ទាក់ទងនឹងក្រសួងអភិវឌ្ឍន៍ជនបទវិញ សម្ដេចនាយករដ្ឋមន្ត្រី បាន បញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រសួង អភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលើក កម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជន នៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។សន្ដេចបន្តថា? ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយ សុខុដុមរមនា និងស៊ីវិល័យ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៤គឺ៖ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ទី២.លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ពង្រឹងសេវា គាំទ្រ រដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពធនធាន មនុស្ស និងស្ថាប័ន ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner