ផ្សារទំនើប គ្លីនតុន សម្ពោធន៍ជាផ្លូវការ និងចាប់ដៃគូរសហការជាមួយ ត្រីខ អ៊ីម ធីប
(ខេត្តកណ្តាល)៖ ផ្សារទំនើប គ្លីនតុន (Clinton Mart) នៅថ្ងៃទី២៥ ខែមិនាឆ្នាំ២០២៤ នេះ បានបើកដំណើរការជាផ្លូវការលក់នូវផលិតផល គ្រឿងឧបភោកបរិភោកគ្រប់មុខ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវមាត់ទន្លេរ (ផ្ទះលេខ ៨៨៧ ផ្លូវជាតិលេខ២១) ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកស្រី ចាន់ វិសាខា អគ្គនាយិការ ផ្សារគ្លីនតុន បានមានប្រសាសន៍អោយដឹងថា ផ្សារទំនើបដ៏ថ្មីសន្លាងនេះរៀបចំឡើងតាមរចនាបទបែបបច្ចឹមប្រទេស (អូស្រ្តាលី) ប្រមូលផ្ដុំ ទៅដោយផលិតផលចម្រុះនូវគ្រឿងឧបភោក បរិភោក បន្លែបង្ការសរីរាង្គស្រស់ៗ ច្រើនមុខ រួមមានផលិតផលក្នុងស្រុក និងក្រៅស្រុក ធានាបាននូវគុណភាព និងស្តង់ដារ ចំណី អាហារ ដែលមានតម្លៃសមរម្យ សមស្របទៅនឹងតម្រូវការនៃការទិញទំនិញ បែប សម័យ ថ្មីរបស់អតិថិជន។
លោកស្រី វិសាខា ក៍បានបន្តទៀតថា ៖ ក្រៅពីទំនិញទាំងនេះ ផ្សារទំនើប គ្លីនតុន ក៍បាន ទទួល សិទ្ធផ្តាច់មុខលក់ផលិតផលត្រីខ កំប៉ុង អ៊ីម ធីប ដែលជាត្រីខលេខ១ មានរសជាតិ ឆ្ងាញ់ជាងគេនៅកម្ពុជា ប្រចាំក្រុងតាខ្មៅ និងបណ្តាភូមិសាស្រ្តមួយចំនួន ក្នុងរាជធានីភ្នំ ពេញ និងខេត្តកណ្តាលផងដែរ ដែលនាំចូល និងចែកចាយដោយក្រុមហ៊ុន ហែម អេច & អិល ត្រេឌីង ឯ.ក ចំពោះបងប្អូនចង់ចាប់ដៃគូរសហកាចែកចាយផ្តាច់ មុខតាមបណ្តាខេត្ត ក្រុងនានា សូមឆាតចូលផេក Im Tip Food Cambodia។
ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះអតិថិជនដែលទិញទំនិញគ្រប់មុខដូចជា បន្លែ ផ្លែឈើ
ស្រស់ៗ ផលិតផលត្រជាក់ និងកក អាហារសម្រន់ គ្រឿងទេស ភេសជ្ជៈ ស្រាបៀរ សម្ភារៈ
ប្រើប្រាស់ទូទៅ ជាមួយការបញ្ចុះតម្លៃពិសេស បើកដំណើរការចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ ៕
ប្រភព ៖ ព័ត៌មានខេត្តកណ្តាល