អាជ្ញាធរជាតិអប្សរា រៀបចំគំនូសប្លង់ស្ថាបត្យកម្មលក្ខណៈបែបប្រពៃណីខ្មែរ ដល់ពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១១ករណី
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា៖ក្នុងសប្តាហ៍ទី៣នៃខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែប ប្រពៃ ណីខ្មែរ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាការរៀបចំគំនូសប្លង់ស្ថាបត្យកម្មបែបប្រពៃណីខ្មែរ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នេះចាំបាច់ត្រូវមានលក្ខខណ្ឌ គ្រប់ គ្រាន់ ទទួលបានការអនុញ្ញាតចំនួន១១ករណី ក្នុងនោះរួមមានដូចជា៖
-១ ឈ្មោះ វឿន ធឿម រស់នៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប
-២ ឈ្មោះ សឹក សាភា រស់នៅភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី
-៣ ឈ្មោះ ហ៊ា សុផល រស់នៅភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី
-៤ ឈ្មោះ គិល គឺ រស់នៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី
-៥ ឈ្មោះ ឃេ ឃឿយ រស់នៅភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក
-៦ ឈ្មោះ ក្រាញ់ ឈូក រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក
-៧ ឈ្មោះម៉ែន លុយ រស់់នៅភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក
-៨ ស្តើង ស៊ីវ៉ន រស់នៅភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក
-៩ ឈ្មោះ ហ៊ិម ព្រម រស់នៅភូមិលើ្បក ឃុំដូនកែវ ស្រុកពួក
-១០ ឈ្មោះសុំ ស្រីមុំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង
-១១ ឈ្មោះ អោម មៀន រស់នៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។
ប្រភពដដែលនេះបានបញ្ជាក់ផងថា៖អាជ្ញាធរជាតិអប្សរាបានចិត្តទុកដាក់ និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់ អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។សូមបញ្ជាក់ដែរថា រាល់ការស្នើសុំ ច្បាប់គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕
ដោយ ៖ ម៉ាដេប៉ូ