ផ្សព្វផ្សាយអនុក្រឹត្យដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់លើដីសម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង

បាត់ដំបង៖ មិនបង្អែបង្អង់យូរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការធ្វើចំណាត់ថ្នាក់ ជា ទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋលើដីសម្រាប់អភិវឌ្ឍអាកាសយានដ្ឋានវាលបែកចាន បាត់ដំបងលំដាប់ថ្នាក់ 4C កាលពីថ្ងៃចន្ទ នៅសាលប្រជុំសាលា ខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្ដម សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល និងជា ប្រធានក្រុមការងារ បច្ចេកទេសសិក្សាអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ ដំបងទៅជាលំដាប់ថ្នាក់4C។

សម្រាប់ខេត្តដំបង លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានថ្លែងថា ខេត្តបាត់ដំបង មានភ័ព្វសំណាងល្អ ត្រូវបាន រាជរដ្ឋាភិបាល កម្ពុជា និងតាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំណត់ជ្រើសរើសអភិវឌ្ឍ ដំឡើង លំដាប់ថ្នាក់អាកាស យាន ដ្ឋានវាលបែកចាន បាត់ដំបង ពីកម្រិត 3Cទៅ 4C ក្នុងគោលបំណងដើម្បីពង្រីកវិសាល ភាពលើ សេវាកម្មនានា ដែលពាក់ព័ន្ធទៅ នឹងវិស័យអាកាសចរណ៍ ។ក្រោយផែនការអនុវត្តរួច អាចអនុញ្ញាតឱ្យយន្ដហោះដឹកអ្នក ធ្វើដំណើរជាង១០០នាក់ ចុះចតបានលើទឹក ដីខេត្តបាត់ដំបង ខណៈបច្ចុប្បន្នអាចចុះចតយន្តហោះខ្នាតតូចតែប៉ុណ្ណោះ។

រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញនូវក្តីរំពឹងយ៉ាងមុតមាំថា វិស័យ ដឹកជញ្ជូននិងពាណិជ្ជកម្ម តាមផ្លូវអាកាសក្នុងខេត្តបាត់ដំបង នឹងត្រូវបានគិតគូរជាពិសេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះ។

ចំណែកឯកឧត្ដម សយ សុខាន់ បានបញ្ជាក់ថា ខេត្តបាត់ដំបងជា ខេត្តមានសក្ដានុពលខ្ពស់ និងត្រូវបានចាត់ចំណាត់ថ្នាក់ ជាប៉ូល សេដ្ឋកិច្ចទី៤។ដូច្នេះទើបរាជរដ្ឋាភិបាល សម្រេចអភិវឌ្ឍអាកាសយាន ដ្ឋានបាត់ដំបងឱ្យទៅជាលំដាប់ថ្នាក់4C ដើម្បីបម្រើឱ្យវិស័យដឹក
ជញ្ជូន។

ឯកឧត្ដម សយ សុខាន់ បានសង្កត់ធ្ងន់ថា បន្ទាប់ពីអនុក្រឹត្យនេះ ត្រូវបានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងស្រុក-ក្រុង ដែលពាក់
ព័ន្ធនឹងគម្រោងអភិវឌ្ឍ គឺឆាប់ៗនេះក្រុមការងារនឹងចុះបោះបង្គោល កំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានដែល មានស្រាប់ និង បរិវេណដីតម្រូវការក្នុងការពង្រីកបន្ថែម ដើម្បីធ្វើការវាយ តម្លៃផល ប៉ះពាល់ និងស្នើសុំគោលការណ៍រាជរដ្ឋាភិបាលដើម្បីដោះ ស្រាយ សំណងផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផល។

សូមជម្រាបថា ក្នុងសេចក្តីខ្លឹមសារនៃអនុក្រឹត្យ ក៏បានបញ្ជាក់ច្បាស់ ក្នុងការបានហាមឃាត់នូវរាល់សកម្មភាពចូលកាន់កាប់ សាងសង់ ដោះដូរ ទិញលក់ឬផ្ទេរសិទ្ធិ ឬកម្មសិទ្ធិតាមគ្រប់រូបភាពលើដីដែលបាន កំណត់ក្នុងអនុក្រឹត្យ លើកលែងតែសកម្មភាពនោះ ទទួលបាន ការអនុញ្ញាតពីគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្ដារនិងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់4C។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបានបញ្ជាក់យ៉ាងច្បាស់ផងដែរ ថា ម្ចាស់កម្មសិទ្ធិ និងអ្នកកាន់កាប់ស្របច្បាប់លើដីដែលបានកំណត់ តាម អនុក្រឹត្យ និងត្រូវទទួលបាននូវសំណងដោយអនុលោមតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិជាធរមាន។

គប្បីជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏បានចេញអនុក្រឹត្យ សម្រេច ធ្វើចំណាត់ថ្នាក់ ជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ លើផ្ទៃដីទំហំ ២០២,២២ហិកតា ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិសាស្រ្ត ក្រុងបាត់ ដំបង និង ស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដ្ឋាន បាត់ដំបងលំដាប់៤Cដោយមានរដ្ឋលេខាធិការដ្ឋាន អាកាស ចរណ៍ ស៊ីវិល ជាអាជ្ញាធរកាន់កាប់៕
អត្ថបទនិងរូបភាព៖ អ៊ុក សំអាន បប

ads banner