អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យការសាងសង់ផ្លូវក្រាលកៅស៊ូនៅស្រុកកងមាស
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹក ថ្ងៃអង្គារទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុម ការងារអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព ការដ្ឋានកសាងផ្លូវក្រាលកៅស៊ូDBDT, ផ្លូវបេតុង ប្រវែងប្រមាណជាង២៧ គីឡូម៉ែត្រ ស្ថិតក្នុងឃុំរាយប៉ាយ និងឃុំ ព្រែកកុយ ស្រុកកងមាស និងការដ្ឋានស្ថាបនាស្ពានព្រែកជីក ព្រមទាំង កន្លែងប្រវត្តិសាស្ត្រ បក្សីចាំក្រុង នៃស្រុកកងមាស ដែលបច្ចុប្បន្ន សាងសង់បាន ៩០ ភាគរយ ។
ក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះ ពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅចំណុចស្ទឹងឆ្វេង ក្នុងឃុំច្បារ អំពៅ ស្រុកបាធាយ និងបានសម្រេចបើកទ្វារទឹក ទម្លាក់ទឹកឱ្យប្រជាកសិករ នៅខាងស្រុកកងមាស បានទឹកប្រើប្រាស់លើការងារ បង្កបង្កើនផលស្រូវ ការដាំដុះលើកទី ៣ សម្រាប់រដូវប្រាំងនេះ៕
ដោយ៖លីពៅ