អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដំណើរការ សាង សង់ លំនៅដ្ឋានដល់ពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់អង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាគិតរហូតមកដល់ចុងខែខែមីនា ឆ្នាំ២០២៤ កន្លងមក ក្រុមមន្រ្តីនៃ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរ ជាតិអប្សរា បានចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរ ការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង និងក្រៅតំបន់រមណីយដ្ឋានអង្គរ បានចំនួន១៣៧ករណី។

ចំពោះការចុះពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសនីមួយៗទាំងនេះមាន ដូចជា:
១. ក្រុងសៀមរាប ចំនួន២៩ករណី
២. ស្រុកប្រាសាទបាគង ចំនួន២៤ករណី
៣. ស្រុកបន្ទាយស្រី ចំនួន៤១ករណី
៤. ស្រុកពួក ចំនួន១៦ករណី
៥. ស្រុកអង្គរធំ ចំនួន១៥ករណី
៦. ស្រុកស្វាយ លើចំនួន១០ករណី
៧. ស្រុកសូទ្រនិគម ចំនួន២ករណី។

បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាកន្លងមកក្រុមមន្រ្តីតែងយកចិត្តទុកដាក់និងពិនិត្យ ព្រម ទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់ កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ខិតកាន់តែជិតប្រជាពលរដ្ឋ។

ទាក់ទិនក្នុងរឿងនេះដែរអាជ្ញាធរជាតិអប្សរា បាន បញ្ជាក់ថា រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យ ប្រជា ពលរដ្ឋ បង់ប្រាក់នោះឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner