ខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុង នឹងចុះអនុស្សរណៈ យោគយល់គ្នាលើវិស័យកសិកម្ម
បន្ទាយមានជ័យ៖បន្ទាប់ពីឆ្លងកាត់ការទំនាក់ទំនងផ្លាស់ យោបល់ គ្នា ខេត្តវិញឡុងនៃប្រទេសវៀតណាម និងខេត្តបន្ទាយ មានជ័យនៃ ប្រទេសកម្ពុជា នឹងបន្តចុះអនុស្សរណៈយោគ យល់ គ្នាលើវិស័យកសិកម្ម ។បញ្ហានេះត្រូវបានបញ្ជាក់ ក្នុងឱកាស គណៈ ប្រតិភូ ខេត្តវិញ ឡុងអញ្ជើញមកទស្សនកិច្ចនិង ជូនពរឆ្នាំ ថ្មី រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម ដាង វ៉ាន់ជិញ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តវិញឡុងបានរំលឹកអំពីទំនាក់ទំនងរវាងខេត្តវិញឡុង និង ខេត្ត បន្ទាយមានជ័យ ។លោកថា ខេត្តទាំងពីរចំណងមិត្តភាព សាមគ្គីភាពយ៉ាងរឹងមាំ និងតែងបានចុះអនុស្សរណៈជាមួយ គ្នាលើការ ងារ សាធារណៈ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុង ការ រកដៃគូវិនិយោគ ។លោកបន្ថែមថា យើងបន្តការចុះ អនុស្សរណៈ យោគយល់គ្នា ខាងវិស័យកសិកម្ម និងផ្នែកបណ្ដុះ បណ្ដាលធនធានមនុស្សផងដែរ។
ថ្លែងក្នុងឱកាសនេះដែរឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ ក្នុងនាមរដ្ឋបាលខេត្តបានគាំទ្រការចុះ អនុស្សណៈ យោគ យល់ គ្នាលើវិស័យកសិកម្មនិងអនុស្សរណៈលើបណ្ដុះ បណ្ដាលធនធានមនុស្ស រវាងសាកលវិទ្យាល័យ គរុកោសល្យ បច្ចេកទេស កសិកម្ម ខេត្តវិញឡុងជាមួយសាកល វិទ្យាល័យ ជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ំ រាត្រី បន្តថា ការចុះអនុស្សរណៈយោគយល់ គ្នា លើវិស័យកសិកម្ម នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ខេត្តវិញឡុងនិងខេត្តបន្ទាយមាន ជ័យហើយ ក៏ជាឧត្តម ប្រយោជន៍ រវាងប្រទេសទាំងពីរផងដែរ៕
ដោយ៖គៀន ច័ន្ទហ៊ីន