មនុស្សរាប់លាននាក់ មើលសូរ្យគ្រាស នៅបីប្រទេស

បរទេស៖ មនុស្សរាប់លាននាក់នៅប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក បានទស្សនាសូរ្យគ្រាស ដ៏កម្រ កាលពីថ្ងៃចន្ទ។

សូរ្យគ្រាស ដែលជាដំណើរនៃព្រះច័ន្ទបិទបាំងព្រះអាទិត្យទាំងស្រុង បណ្តាលឲ្យងងឹត ក្នុងពេលថ្ងៃ បានឆ្លងកាត់ទីក្រុងនានា នៃប្រទេសទាំងបី។ ក្នុងពេលមានបាតុភូតកម្រ ជាងមួយម៉ោងនេះ សីតុណ្ហភាពបានថយចុះភ្លាមៗផងដែរ។

អង្គការយានអវកាស ណាសា (Nasa) បានផ្សាយបន្តផ្ទាល់ នៅលើបណ្តាញសង្គម YouTube បង្ហាញពីទិដ្ឋភាពសូរ្យគ្រាសនេះ។

ទីក្រុងរមណីយដ្ឋានឆ្នេរនៃប្រទេសម៉ិកស៊ិក ឈ្មោះថា ម៉ាហ្សា ត្លាន់ (Mazatlan) គឺជាកន្លែងទស្សនាដ៏សំខាន់ ដំបូងគេ នៅតំបន់អាមេរិកខាងជើង។ សូរ្យគ្រាសបានចាប់ផ្តើម បន្តមាននៅភាគខាងត្បូងនៃរដ្ឋតិចសាស់ ក្បែរព្រំដែនភាគខាងត្បូងជាមួយប្រទេសម៉ិកស៊ិក ដែលនោះគឺ ជាសញ្ញាចាប់ផ្តើមនៃសូរ្យគ្រាស នៅពាសពេញសហរដ្ឋអាមេរិក៕ ប្រភពពី NDTV ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner