យន្តហោះ Boeing ធ្លាក់គម្របម៉ាស៊ីនពេលកំពុងហោះហើរ
យន្តហោះ Boeing 737-800 ដែលដឹកអ្នកដំណើរ ១៣៥នាក់ និងមានបុគ្គលិកបម្រើការលើយន្តហោះ ៥នាក់ បានចុះចតភ្លាមៗ ដោយសារតែគម្របម៉ាស៊ីនយន្តហោះបានធ្លាក់។ នេះគឺជាឧប្បត្តិហេតុថ្មីមួយទៀត របស់ក្រុមហ៊ុនផលិតយន្តហោះដ៏ធំរបស់អាមេរិកមួយនេះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ហៅកាត់ FAA បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ជាជើងហោះហើរលេខ 3695 របស់ក្រុមហ៊ុន Southwest Airlines ចេញពីទីក្រុង Denver រដ្ឋ Colorado ទៅកាន់ទីក្រុង Boston របស់សហរដ្ឋអាមេរិក។
បុគ្គលិកលើយន្តហោះបានរាយការណ៍ថា គម្របម៉ាស៊ីនយន្តហោះ បានធ្លាក់មកបុកនឹងស្លាបហោះ ។ FAA ថានឹងស៊ើបអង្កេតបន្ថែមលើករណីនេះ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំង ការធ្លាក់យន្តហោះ ប៊ើងទ្វារយន្តហោះ ជ្រុះកង់ និងបញ្ហាកៅអី ជាដើម។ ហេតុការណ៍ទាំងនេះបានបង្ខំឲ្យនាយកប្រតិបត្តិ និងបណ្តាថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត លាឈប់ពីតំណែង។
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត