គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ កំពុងពន្លឿនការសាងសង់ឱ្យបានទាន់ពេលនៅថ្ងៃសៅរ៍

 កំពង់ធំ៖ ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំកាល ពីរាត្រីថ្ងៃព្រហស្បតិ៍ បានដឹកនាំគណៈកម្មការរៀបចំសង្ក្រាន្ត កំពង់ធំ និងមន្ត្រីពាក់ព័ន្ធអញ្ជើញ ពិនិត្យការរៀបចំសង្ក្រាន្ត និងកន្លែងកម្សាន្តនានាក្នុងក្រុង ដើម្បីធ្វើយ៉ាងណាឱ្យ មានទាំង សោភណភាព និងមានទាំងភាព ទាក់ទាញភ្ញៀវជាតិ ភ្ញៀវអន្តរ ជាតិ ឱ្យមកទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ រយៈពេលបួនថ្ងៃ ចាប់ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាង មុខ នៅវិទ្យាល័យកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ។

 ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ធំ បានយក ចិត្តទុក ដាក់លើការសំអាត ការធ្វើអនាម័យ នៅក្នុងបរិវេណ វិទ្យាល័យ ដែល ជាកន្លែងប្រារព្ធពិធី ។ជាពិសេសក៏ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយមហាជនពីការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឱ្យបានទទួលព័ត៌មានពីកម្មវិធីសង្ក្រាន្ត កំពង់ធំឆ្នាំថ្មីនេះហើយមកចូលរួមសប្បាយរីករាយជាមហាគ្រួសារ។

ការរៀបចំសង្ក្រាន្តកំពង់ធំឆ្នាំនេះ គណៈកម្មការបានបែងចែកទី តាំងកន្លែងកម្សាន្តនីមួយៗផ្សេងៗពីគ្នា និងមានទីធ្លាធំទូលាយ សម្រាប់ លេងល្បែងប្រជាប្រិយ ,មានការដាក់តាំងលក់នូវស្នាដៃ សិស្សានុសិស្សតាមសាលានីមួយៗ ។ ខណៈនេះគណៈ កម្មការ កំពុងពន្លឿនការរៀបចំឱ្យបានរួចរាល់មុនទេវតាឆ្នាំថ្មីឆ្នាំរោង ឆស័ក មកដល់។

ក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមក ចូលរួមសង្ក្រាន្ត កំពង់ធំឱ្យបានគ្រប់ៗគ្នា ។ទន្ទឹមនេះក៏ សូមចូលរួមគោរពច្បាប់ចរាចរផងដែរ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានរយៈ ពេលបួនថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា

ads banner