អ៊ីស្រាអែលអំពាវនាវឲ្យអន្តរជាតិ ដាក់ទណ្ឌកម្មភ្លាមៗ លើអ៊ីរ៉ង់

បរទេស៖ អ៊ីស្រាអែលបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មភ្លាមៗ លើអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ហៅកាត់ អ.ស.ប. កាលពីថ្ងៃអាទិត្យ។

បេសកជនអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានជំរុញឱ្យក្រុមប្រឹក្សា ដាក់ទណ្ឌកម្ម មុនពេលវាយឺតពេល។ លោកបានប្រកាសថ្កោលទោសអ៊ីរ៉ង់ ចំពោះអំពើភេរវកម្ម ទាំងនេះ។

យ៉ាងណាមិញ បេសកជនអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ លោក Amir Saeid Iravani បានឆ្លើយតបថា សាធារណរដ្ឋអ៊ីស្លាមរបស់ខ្លួន អនុវត្តសិទ្ធិការពារខ្លួន និង គ្មានជម្រើស ក្រៅពីធ្វើសកម្មភាព។ លោកបានទទូចថា ប្រទេសរបស់លោកមិនបានស្វែងរកការកើនឡើងនៃភាពតានតឹង ឬធ្វើសង្គ្រាមទេ ប៉ុន្តែ នឹងឆ្លើយតបនឹង «ការគំរាមកំហែង ឬការឈ្លានពាន»។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការអត់ធ្មត់ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នាពេលនោះ។

កាលពីថ្ងៃសៅរ៍ អ៊ីរ៉ង់បានវាយប្រហារដ៏កម្រ លើអ៊ីស្រាអែល ដោយខ្លួនអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី ១ ខែមេសា ទៅលើអគារស្ថានកុងស៊ុលរបស់ខ្លួន នៅស៊ីរី ដែលគេជឿថា ជាស្នាដៃរបស់អ៊ីស្រាអែល។ ពុំទាន់មានរបាយការណ៍ពីចំនួនមនុស្សស្លាប់ទេ ប៉ុន្តែកងទ័ពអ៊ីស្រាលអែល មានមនុស្ស ១២នាក់រងរបួស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner