ចូលឆ្នាំថ្មីបរយៈពេលពីរថ្ងៃខេត្តសៀមរាបមានភ្ញៀវមកកម្សាន្តជិត៥០ម៉ឺននាក់
សៀមរាប៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត រយៈពេលពីរថ្ងៃមានទេសចរជាតិ និងអន្តរជាតិជិត ៥០ម៉ឺនបានមកកម្សាន្ត។
នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។
មន្ទីរទេសចរណ៍បានឳ្យដឹងថា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសាក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤មាន
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តក្នុងខេត្តសៀមរាប ចំនួន៤៦៣,៥៤០ នាក់ ។ក្នុងនោះ ភ្ញៀវទេសចរបរទេសចំនួន ៧,៨០៧ នាក់ និងភ្ញៀវទេសចរជាតិ ប្រជាពលរដ្ឋក្នុងខេត្តចំនួន៤៥៨,០០០ នាក់។ដោយឡែកនៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវទេសចរចំនួន៤១៧,៨១៩ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៤,៣៥៤ នាក់ ,ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋចំនួន ប្រមាណ ៤១៥,០០០ នាក់។
សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ប្រារព្ធរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនទៀត៕
ដោយ ស៊ាន សុផាត