សម្តេចម៉ែន សំអន អញ្ជេីញពិនិត្យការជួបជុំសប្បាយរីករាយរបស់បងប្អូន ប្រជាពលរដ្ឋ នៅតាមវត្តអារាម ដែលមានការរៀបចំសង្ក្រាន្ត នៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្តេចកិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជេីញពិនិត្យការជួបជុំសប្បាយ រីរាយ របស់ បងប្អូនប្រជាពលរដ្ឋនៅតាមវត្តអារាមនានាក្នុងខេត្តដែលមានការរៀបចំសង្ក្រាន្ត ។
ក្នុងនោះសម្តេច បានអញ្ជេីញទស្សនាការរៀបចំស្តង់ពិព័រណ៍ និងកម្មវិធីកម្សាន្ត សប្បាយ នៃសង្ក្រាន្តស្វាយរៀង ដែលជាថ្ងៃចូលឆ្នាំ(ថ្ងៃទី៣ ) សង្ក្រាន្តស្វាយរៀងមាន បងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយចំនួនប្រមាណ ៦៥,០០០នាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណ ១០០០នាក់ ។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងពីសំណាក់សម្ដេច ម៉ែន សំអន ក៏មានការចូលរួម លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ,ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងសហការី ផងដែរ ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងក៏មានរៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយ តាមវត្តអារាមនានា និងការប្រគំតន្ត្រី មានរយៈពេល៣ថ្ងៃគឺថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៦ខែមេសាឆ្នាំ ២០២៤ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ ខ្មែរយើងដែលមានតាំងពីបុរាណកាលរៀងមក។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នាសូម អញ្ជើញមកចូលរួម លេងកម្សាន្តឲ្យ បានច្រើន កុះករផងដែរ៕
ដោយ ៖ ថេត វិចិត្រ











