កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មី២០២៤ រយៈពេល ៤ថ្ងៃ ទទួលភ្ញៀវទេសចរណ៍ជាង ៣៤ម៉ឺននាក់

កំពង់ឆ្នាំង៖ ក្នុងរយៈពេល ៤ថ្ងៃ នៃ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិអន្តរជាតិចូលរួមលេងកំសាន្តជាង ៣៤ម៉ឺននាក់ នេះជារបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៤ គិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តចំនួន ៣៤០ ៤៧១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១៨២នាក់ ។

ភ្ញៀវដែលមកលេងកម្សាន្តច្រើនជាងគេ
គឺក្នុងក្រុងកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំឲ្យមានទីកម្សាន្ត
ចំនួន 3 កន្លែង គឺ១.សួនច្បារ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន នៅមុខសាលាខេត្ត ២. រង្វង់មូល ៣នាក់ជិតស្ថានីយ៍តេលា និងទី៣.តំបន់ត្រជាក់ចិត្ត ពីផ្សារលើទៅផ្សារក្រោម មួយកន្លែងផងដែរ ។

ដោយឡែកនៅតាមរមណីយដ្ឋាននានាដូចជាទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល និង ទឹកធ្លាក់អន្លង់ស្វាយ ស្រុកទឹកផុស ក៏មានភ្ញៀវច្រើនបង្គួរ ផងដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាការរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងឆ្នាំនេះមានភ្ញៀវទេសចរណ៍ចូលរួមលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែមានការរៀបចំ សន្តិសុខសណ្ដាប់ធ្នាប់ល្អ ជាពិសេស សុវត្ថិភាព នៃការឆ្លងជំងឺកូវិដបានស្ងប់ស្ងាត់ ។

សូមបញ្ជាក់ថាអ្វីដែលចំណាប់អារម្មណ៍ជាងគេគឺ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ រួមនិងក្រុមការងារទាំងអស់បានដឹកនាំលេងកំសាន្តដោយផ្ទាល់ ពិសេសនៅតំបន់ត្រជាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋចូលរួម លេងកម្សាន្ត សប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាលយ៉ាងក្រៃលែង ៕

ដោយ ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner