មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញសួរសុខទុក្ខ និងនាំអំណោយទៅជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែល ជាជួបការលំបាក

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិ ការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា បាន អញ្ជើញ សួរសុខទុក្ខនិងនាំយកស្បៀងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅ ចែក ជូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋ ចំនួន ២០គ្រួសារដែលរស់នៅជិតទីតាំងបន្ទាយមានជីវភាពលំបាកខ្វះខាត  ។ពិធីប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទ បល្ល័ង្ក ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរ គុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃកងវរសេនាតូចលេខ១ ដែលបានខិតខំបំពេញ ភារកិច្ច នឹងត្រៀមបម្រុងកម្លាំងគ្រប់គ្រាន់ តាមបទបញ្ជា ក្នុង កិច្ចសហប្រតិបត្តិ ការ ការពារសន្តិសុខសុវត្ថិភាព   ជូនប្រជាពល រដ្ឋ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ នាពេល កន្លងមកថ្មីៗនេះ ។

អំណោយដែលផ្តល់ជូនមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕
ដោយ៖ប៊ុន រដ្ឋា

ads banner