កម្ពុជានឹងសាងសង់ស្ថានីយឧតុនិយមជលសាស្ត្រនៅស្រុកចំនួនពីរជាប់ព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ៖ អ្នកជំនាញមកពីគណៈកម្មាធិការជាតិទន្លេ មេគង្គ កម្ពុជា និងមន្ត្រីបច្ចេកទេសនៃមន្ទីរ ធនធានទឹកនិង ឧតុនិយម បានចុះសិក្សាកំណត់ទីតាំងដែលនឹងត្រូវ សាងសង់ ស្ថានីយឧតុនិយមជលសាស្ត្រនៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដី ខេត្តបន្ទាយមានជ័យ។
លោក ឡុង សារ៉ា វុធ ទីប្រឹក្សាគណៈកម្មាធិការ ជាតិ ទន្លេ មេគង្គកម្ពុជា បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រុម ច្ចេកទេសចុះពិនិត្យទីតាំងប្រភព ទឹកតាម ស្រុកព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ក្នុងនោះមាន ស្រុកម៉ាឡៃ និងស្រុកថ្មពួក ដែលជាស្រុក គោលដៅ ។ការសាងសង់ស្ថានីយឧតុនិយមជល សាស្ត្រនឹង ដំណើរការនាពេលឆាប់ៗខាងមុខ ។ស្ថានីយនេះនឹង បំពាក់ នូវឧបករណ៍ទំនើបសម្រាប់តាមដានបម្រែបម្រួលស្ថានភាពទឹកនៅតំបន់ព្រំដែនកម្ពុជានិងប្រទេសថៃ ។
លោកបន្តថា ស្ថានីយនេះនេះនឹងកត់ត្រាបាននូវទិន្នន័យជាក់ លាក់ អំពីស្ថានភាពទឹកជំនន់មកពីថៃក៏ដូចស្រកចុះក្នុងកម្រិត ណា មួយអាចឱ្យ យើងគ្រប់គ្រងស្ថានការណ៍បាននិង ឈានទៅ ជូនដំណឺងប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋជាមុន។ស្ថានីយនេះ ផ្ដល់ភាពងាយ ស្រួលក្នុងការគ្រប់គ្រងហានិភ័យពីគ្រោះ ទឹក ជំនន់ ។ប្រយោជន៍មួយទៀតឱ្យយើងដឹងពីបរិមាណ ទឹក សម្រាប់ ប្រើប្រាស់ និងលើ ការងារបង្កបង្កើផលកសិកម្ម នៅរដូវប្រាំង។ម្យ៉ាងវិញទៀតទិន្នន័យពីស្ថានីយឧតុនិយមជល សាស្ត្រខាងកម្ពុជានិង ភាគីថៃ ក៏អាចប្រើប្រាស់ព័ត៌មាន ជល សាស្ត្រ រួមគ្នាបានដែរ ដ្បិតស្ថានីយ នេះវាជា គម្រោងរួមគ្នា កម្ពុជា-ថៃ។
លោក ឡុង សារ៉ា វុធ បន្តថា ការសាងសង់ស្ថានីយឧតុនិយម ជលសាស្ត្រគឺ ជាគម្រោងឆ្លងដែន។ជាផែនការមេ រួមគ្នា រវាងកម្ពុជា និងថៃ នឹងអនុវត្តនៅ ខេត្តចំនួនបីមាន ខេត្តបន្ទាយ មានជ័យ បាត់ដំបង និងខេត្តប៉ៃលិន ក្រោមថវិកា ជី អាយ ហ្សិត ប្រទេស អាល្លឺម៉ង់ តាមរយៈក្រសួងធនធានទឹក និង ឧតុនិយម និងអនុវត្តផ្ទាល់ដោយគណៈកម្មាធិការជាតិទន្លេ មេគង្គកម្ពុជា ។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បន្ទាយមានជ័យបានប្រាប់ថា សំណង់ស្ថានីយឧតុនិយមជល សាស្ត្រ នឹងសង់ក្បែរមាត់អូរ និងស្ទឹងនៃតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រនៃឃុំអូរសំព័រ ស្រុកម៉ាឡៃ និងផ្នែកខាង ក្រោមស្ទឹង អូរកំបុត ភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ៕
អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន