សិក្ខាសាលាតម្រង់ទិសការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នៅខេត្តបាត់ដំបង

បាត់ដំបងៈ សិក្ខាសាលាតម្រង់ទិស”ស្តីពី៖ការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការ
ជំរុញបង្កើនការថែទាំសុខភាពបឋម(PHC – BIF)ត្រូវបានប្រារព្ធឡើងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១០ ខែឧសភា ។

រដ្ឋបាលខេត្តនេះបានបញ្ជាក់ថាគោលបំណងនៃសិក្ខាសាលាផ្តោតសំខាន់ ទៅ
លើសុខភាពបឋមដែលតម្រូវឲ្យមានការថែទាំពេញមួយជីវិត និងរាល់សំណុំអន្តរកម្ម រវាងកត្តាផ្សេងៗដែលនាំឲ្យមានសុខភាពកាន់តែប្រសើរ។សិក្ខាសាលាក៏ដើម្បីបញ្ជ្រាប ដល់អ្នកពាក់ព័ន្ធទាំងអស់ជាធាតុចូលនិងចូលរួមសហការក្នុងការអនុវត្ត ការថែទាំសុខភាពបឋម នៅតាមមូលដ្ឋានរៀងៗខ្លួន។នេះបើតាមការលើកឡើងរបស់លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បាត់ដំបង ។

លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង ដែលអញ្ជើញជាអធិបតីក្នុងពិធីនេះបានរំលេចថា កម្មវិធីនយោបាយអាទិភាពចម្បង នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ គឺ៖ការផ្តល់ការថែទាំសុខភាពដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសាកលនាដំណាច់ ឆ្នាំ២០៣០។ តាមរយៈការពង្រីកការធ្វើអន្តរាគមន៍ការថែទាំសុខភាពបឋមនៅក្នុង ប្រទេស។ ការធ្វើអន្តរាគមន៍សំខាន់ៗ ការបង្ការទប់ស្កាត់ជំងឺមិនឲ្យឆ្លង បង្កើតកម្មវិធីអប់រំសុខភាពនិងសេវាថែទាំតាមរយៈការថែទាំសុខភាពបឋមនិងការត្រៀមឆ្លើយតបជាមុន។
លោកបានផ្តល់នូវការក្រើនរំលឹកជាច្រើន ក្នុងនោះលោកជំរុញឳ្យពង្រឹងប្រ
ព័ន្ធបញ្ជូនអ្នកជំងឺនៅតាមបណ្តាមន្ទីរពេទ្យនិងនៅតាមសហគមន៍ជាបន្តទៀត ដើម្បីសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលនៅគ្រប់ទីកន្លែង។ អាជ្ញាធរមូល
ដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការល្អ ក្នុងកិច្ចដំណើរការផ្តល់សេវាសុខាភិបាល ដល់ប្រជាជននៅទូទាំងខេត្ត ពិសេសលើការងារបន្ទាន់ផ្នែកសុ
ខាភិបាលដែលជាតម្រូវការននិងសូមអំពាវនាវស្នើដល់មេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវដាក់បញ្ចូលគម្រោងថវិកាសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងសហគមន៍របស់ខ្លួន ដើម្បីគាំទ្រលើការថែទាំនូវសុខភាពបឋម និងសុខភាពមាតាកុមារទារកនិងអាហាររូបត្ថម្ភ ជាពិសេស សូមគាំទ្រការអនុវត្តក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការងារថែទាំសុខភាពបឋម(PHC-BIF)ក្នុងខេត្តបាត់ដំបងឱ្យទទួលបា
នជោគជ័យ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner