១ខែ ចិននាំចេញឡានសរុបជាង ៥០ម៉ឺនគ្រឿង កើនឡើង ៣៤ភាគរយ

ប៉េកាំង៖ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន បានឱ្យដឹងនាពេលថ្មីៗនេះថា ប្រទេសចិនបាននាំចេញឡានសរុបចំនួន ៥០៤,០០០គ្រឿងនៅក្នុងខែមេសា ឆ្នាំ២០២៤ កើនឡើងចំនួន ៣៤ភាគរយ។

ក្នុងខែមេសាឆ្នាំនេះ ប្រទេសចិនបាននាំចេញឡានដឹកអ្នកដំណើរទៅក្រៅប្រទេសចំនួន ៤២៩,០០០គ្រឿង កើនឡើងចំនួន ១.២ភាគរយ ធៀបនឹងខែមុន។ រីឯការនាំចេញឡានពាណិជ្ជកម្មមានចំនួន ៧៤,០០០គ្រឿង ធ្លាក់ចុះចំនួន ៤.២ភាគរយ ធៀបនឹងខែមុន។

សូមរម្លឹកថា ប្រទេសចិនបាននាំចេញឡានសរុបចំនួន ៤.៩១លានគ្រឿងក្នុងឆ្នាំ២០២៣ ហើយត្រូវបានគេរំពឹងថា ចិននឹងក្លាយជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក។

ការនាំចេញឡានរបស់ប្រទេសចិន បានកើនឡើងចំនួន៥៧.៩ភាគរយកាលពីឆ្នាំ២០២៣ ជាមួយនឹងការនាំចេញឡានអគ្គិសនីថ្មីចំនួន ១.២លានគ្រឿង កើនឡើងចំនួន ៧៧.៦ភាគរយ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner