សម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា

បានមកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល AHN Dukgeun និង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា PARK Jung Wook ។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យូន ស៊ុក យ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត។

១៥ ឧសភា ២០២៤

#ams1minute

ads banner