ក្រុមអត្តពលិកម៉ូតូទឹកកម្ពុជា នឹងចេញដំណើរប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅជប៉ុន

(ភ្នំពេញ)៖ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដឹកនាំដោយវីរៈកីឡាករ សាលី អ៊ូម៉ើត នឹងចេញដំណើរទៅចូលរួមការប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែមិថុនា តាមជើងហោះហើរ វៀតណាម អ៊ែរឡាញ ឆ្ពោះទៅប្រទេស ជប៉ុន។

លោក សាលី អ៊ូម៉ើត ជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឱ្យដឹងថា ការប្រកួតកម្រិតពិភពលោកដំណាក់កាលទី១នេះ កម្ពុជាបញ្ជូនកីឡាករសរុបចំនួន៩ គ្រូបង្វឹកម្នាក់ គ្រូជំនួយម្នាក់ ក្នុងនោះ វីរៈកីឡាករ សាលី អ៊ូម៉ើត ប្រកួតលើវិញ្ញាសា Sport GP និង Pro AM Runabout 1100 Open ,ទី២-កីឡាករ ម៊ីន ម៉ូស្តាន់ ប្រកួតលើវិញ្ញាសា Expert Ski Grand Prix និង វិញ្ញាសារ Novice Runabout 1100 Open ,ទី៣- កីឡាករ កៃវ៉ាន់ ស៊ីដែន ប្រកួតលើវិញ្ញាសារ Novice Ski Stock ,ទី៤- កីឡាករ ម៊ីន អូស្មាន់ ប្រកួតលើវិញ្ញាសារ Novice Ski Stock និងទី៥-កីឡាករ សាលី ហ្វីលីន ប្រកួត៣វិញ្ញាសាផ្សេងគ្នា Endurance Open ,Pro Am Runabout 1100 Open និង Expert Runabout 1100 Stock និងទី៦ កីឡាករ ទៀត សាលេះ ទី៧ កីឡាករ សារ៉ាយ សុខមុន្នី ,ទី៨-សៅ ណារាដេត។

កីឡាករ សាលី អ៊ូម៉ើត បន្ថែមទៀតថា កាប្រកួតនេះសហព័ន្ធបានត្រៀខ្លួនយ៉ាងល្អទាំងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងកីឡាករវ័យក្មេង ជាពិសេសក្រុមការងារជាង តែក្តីបារម្មណ៍នៅមាន ត្រង់ថាម៉ូតូទឹកយើងចាស់នៅឡើយ មិនទាន់មានលទ្ធភាពទិញថ្មី។

សាលី អ៊ូម៉ើត បន្តថា អត្តពលិកម៉ូតូទឹកកម្ពុជារំពឹងខ្ពស់ថា នឹងទទួលបានលទ្ធផលល្អ ដោយសារមុនចូលរួមការប្រកួតខាងលើ កីឡាករយើងបានចូលរួមប្រកួតច្រើន និងដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ។

សូមបញ្ជាក់ថា ការប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET ដែលធ្វើឡើង នៅថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Nishikinohame Park , ទីក្រុង Osaka , ប្រទេសជប៉ុនខាងមុខនេះ គឺជាដំណាក់កាលទី១ ដំណាក់កាលទី២ ធ្វើនៅប្រទេសប៉ូឡូញ ដំណាក់កាលទី៣ ធ្វើនៅសហរដ្ឋអាមេរិក និងដំណាក់កាលចុងក្រោយ ធ្វើនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner