សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៤

១. អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជាង ៧៥% ហើយ គ្រោងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទី១ ឆ្នាំ២០២៥ – AMS Economy

២. ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថា កើនដល់ ៥,៨% នៅឆ្នាំនេះ និង ៦,១% នៅឆ្នាំ២០២៥ ដោយសារការនាំចេញទំនិញ និងសេវាកម្ម – FN

៣. ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន MIRATH GREEN TECH បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈ នៅខេត្តកំពង់ធំ – កម្ពុជាថ្មី

៤. សកម្មជនកូរ៉េខាងត្បូង បង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណប្រឆាំងលោក គីម ជុងអ៊ុន ចូលដីកូរ៉េខាងជើង – AFP

៥. អាមេរិក អនុម័តការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ឱ្យតៃវ៉ាន់ ក្នុងតម្លៃ ៨០លានដុល្លារ – Reuters

#ams1minute

ads banner