សិស្ស១០០នាក់ និងប្រជាពលរដ្ឋ១៨គ្រួសារនៅភូមិតំណាក់រាជ ទទួលអំណោយពីសមាគមចលនាយុវជនក្រុម១៥៧ ខេត្តកំពង់ឆ្នាំង ,ក្រុមម៉ូតូធំ និងក្រុមហ៊ុន Madamda
កំពង់ឆ្នាំង:នៅចុងសប្តាហ៍នេះ សមាគមចលនាយុវជនក្រុម(១៥៧ )ខេត្តកំពង់ឆ្នាំងរួមជាមួយក្រុមមូលនិធិជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ )និងក្រុមហ៊ុន ម៉ាដាមដា កូស្មិចទិច បាននាំយកអំណោយជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគ ទៅផ្ដល់ជូនសិស្សានុសិស្ស១០០នាក់នៃសាលាបឋមមសិក្សាដំណាក់រាជ្យនិងប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១៨គ្រួសារ។សាលាបឋមមសិក្សាដំណាក់រាជ្យ ស្ថិតក្នុងភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។សាលាបឋមសិក្សានេះមានភូមិសាស្ត្រដាច់ស្រយាលត្រូវឆ្លងទន្លេពិបាកក្នុងការធ្វើដំណើរ ហើយសិស្សជួបការខ្វះខាតសម្ភារៈសិក្សា ។
លោក គូ ដារា ប្រធានសមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង មាន
ប្រសាសន៍ថា ដោយទទួលសំណូមពរ ពីនាយកសាលា លោកគ្រូអ្នកគ្រូ និង ជាអាជ្ញាធរ ឃុំកំពង់ព្រះគគី លោកក៏បានកៀរគរ សប្បុរសជនហើយក៏បានក្រុម មូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ) និងក្រុមហ៊ុនលក់ផលិតផល ម៉ាដាមដា កូស្មិចទិច សហការគ្នាយកអំណោយមកប្រគល់ជូននាពេលនេះ ។
អំណោយចែកជូនរួមមានសិស្សចំនួន ១០០ នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅប៊ិចខ្មៅដៃ ខោអាវមួយកំប្លេរនិងថវិកាមួយចំនួន។លោកគ្រូអ្នកគ្រូបីនាក់ម្នាក់ៗទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី សម្ភារ:ផ្ទះបាយមួយឈុត និថវិកាមួយចំនួន។ដោយឡែកគណៈកម្មាធិការសាលា ៩នាក់បានទទួលថវិកាមួយចំនួន។ ចំពោះប្រជាពលរដ្ឋជួបការខ្វះខាត ១៨គ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី សម្ភារៈផ្ទះ:បាយមួយឈុតនិងថវិកាមួយចំនួន។ចំណែកលោកតាចាស់ជរាគ្មានទីពឹងមួយនាក់ បានទទួលនំប្រអប់និងថវិកាមួយចំនួន។ប្រជាការពារនិងកម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋានក៏បានទទួលអំណោយជាថវិកាមួយចំនួនផងដែរ៕
ដោយៈ សុខ គឹមសៀន