គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ដែលសម្រេចបានប្រមាណ ៧៦% ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤
អត្ថបទដោយ៖
AMS OneMinute
ការងារសំខាន់ៗរបស់គម្រោងរួមមាន៖
១. ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០ គ.ម សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក (ក្បាលហុង) ចំនួន ១កន្លែង
២. សាងសង់សំណង់ទ្វារទឹកនិងស្ដារស្ទឹងតូចប្រវែង ៥១ គ.ម ចាប់ពីស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៣. សាងសង់ស្ថានីយបូមទឹកសាក់សំពៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ មានក្បាលបូម ៦គ្រឿង
៤. ស្តារប្រឡាយព្រែកហូរ ប្រវែង ៧.២ គ.ម នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។



#ams1minute