ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship គ្រោងបន្ថែមចំនួនក្រុមទៀតនៅឆ្នាំ២០២៥ ក្រោយដំណើរ កាន់តែជោគជ័យ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ប្រធានអង្គការផ្កាយសមុទ្រ លោក ស្រី ជូបវិច្ឆិកា បានអះអាងថា ព្រឹត្តិការ​ណ៍​ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship ដែលរៀបចំដោយអង្គការផ្កាយសមុទ្រក្រោមកិច្ចសហការ​គាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព AIA Cambodia គ្រោងនឹងពង្រីកក្រុមចូលរួមបន្ថែមទៀតនៅឆ្នាំ២០២៥ ខណៈដែលការប្រកួតអស់រយៈពេល៥ខែ ចាប់ពីខែកុម្ភះមក គឺបានបញ្ចប់ដោយជោគជ័យ។

ការអះអាងរបស់លោក ស្រី ជួបវិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្ររូបនេះ បានធ្វើឡើងនាឱកាសពិធីបិទ ការប្រកួតប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship កាលពីថ្ងៃអាទិត្យទី១៦ នៅទីលានបាល់ទាត់ AIA Stadium ។

អ្នកស្រី ជួប វិច្ឆិកា បានមានប្រសាសន៍ទៀតថា អង្គការផ្កាយសមុទ្រពិត​ជាមាន​មោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជន​ជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។ តាមគម្រោងរបស់អង្គការសម្រាប់ឆ្នាំក្រោយៗទៀត ក៍ត្រៀមនិងបង្កើតឲ្យមានចំនួនក្រុមកើន និងមណ្ឌលច្រើនជាងនេះទៅតាម​លទ្ធភាពជាក់ស្តែងពិសេសកញ្ចប់ថវិការតែម្តង។ទន្ទឹមជាមួយគ្នានេះ លោកស្រី ជួបវិច្ឆិកា បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា សូមជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពកីឡារបស់អង្គការ ដើម្បីជួយដល់កុមារកម្ពុជា ដែលមានឧបនិស្ស័យផ្នែកកីឡា បានចូលរួមលេងកីឡាដែលជាក្តីស្រឡាញ់​របស់ពួកគេផង។

ដោយឡែក លោកស្រី Jane Tay ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia និងអង្គការផ្កាយសមុទ្រ (ISF) នឹងនៅតែបន្តប្តេជ្ញាចិត្តជួយគាំទ្រដល់ការអភិវឌ្ឍកីឡាថ្នាក់សហគមន៍ក្នុងប្រទេសកម្ពុជា ។ បន្ថែមពី នេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាដ៏មោះមុតក្នុងការរួមចំណែកជួយដល់កុមារ និង យុវជនក្រីក្រឲ្យមានឱកាសអភិវឌ្ឍខ្លួនទាំងក្នុង និងក្រៅទីលានប្រកួត ។

ការប្រកួតឆ្នាំនេះ មានកីឡាករកីឡាការនីចូលរួមសរុបចំនួន 192នាក់ មកពី 16ក្រុម ក្នុងរាជធានីភ្នំពេញ, ក្រុងកំពត និងខេត្តបន្ទាយមានជ័យ ដោយប្រកួតទៅតាមប្រភេទ អាយុផ្សេងៗដូចជា៖ កុមារា និងកុមារីអាយុក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម១៨ឆ្នាំជាដើម នឹងមកជួបជុំគ្នាប្រកួតប្រជែងបញ្ចេញ សមត្ថភាព និងសាមគ្គីភាពជាក្រុមដណ្តើមយកជ័យលាភីលេខមួយ និងលេខពីរនៅលើទីលាន ដែល មានទស្សនិកជនចូលរួមទស្សនា និងគាំទ្រច្រើនកុះករ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner