“រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា កាន់តែប្រសើរឡើង”
អត្ថបទដោយ៖
AMS OneMinute
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដើម្បីពង្រឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងបង្កើនផលិតភាពដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ រួមទាំងការបង្កើនការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកបេឡាសន្តិសុខសង្គម ។
ជាមួយគ្នានេះ ការបង្កើតទារកដ្ឋាននៅតាមតំបន់រោងចក្រ និងការបង្កើតឱ្យមាន
ការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីលើកកម្ពស់ទំនួលខុសត្រូវសង្គម រួមទាំងការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា។
#ams1minute