បង្ហោះខ្លែង១៣ប្រទេស នៅឆ្នេរឥណ្ឌូនេស៊ី

ហ្សាកាតា៖ ខ្លែងចម្រុះពណ៌និងប្រកបដោយភាពច្នៃប្រឌិតជាច្រើន យកមកពី ១៣ប្រទេស ត្រូវបានបង្ហោះពាសពេញផ្ទៃមេឃ ក្នុងប្រទេសឥណ្ឌូណេស៊ី នាឱកាសពិធីបុណ្យអន្តរជាតិ Jakarta International Festival 2024 កាលពីពេលថ្មីៗនេះ។

ខ្លែងទាំងនេះត្រូវបាននាំមកចូលរួម នៅក្នុងមហោស្រពអន្តរជាតិហ្សាកាតា នៅឯឆ្នេរសមុទ្រ Ancol ភាគខាងជើង រដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី។

លោក Winarto នាយកប្រតិបត្តិនៃក្រុមហ៊ុន Pembangunan Jaya Ancol ដែលគ្រប់គ្រងឆ្នេរ បាននិយាយថា ការបង្ហោះខ្លែងក៏មានការប្រកួតប្រជែងគ្នាផងដែរ អំឡុងពេលពិធីបុណ្យរយៈពេលបីថ្ងៃ នាសប្តាហ៍នេះ។

លោក Winarto និយាយទៀតថា «ពិធីបុណ្យនេះមិនមែនគ្រាន់តែបង្ហាញអំពីខ្លែងចម្រុះគ្នា ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីអបអរសាទរមិត្តភាព និងការច្នៃប្រឌិត ផងដែរ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner