បំណាក់ដីស្លាប់មនុស្ស ជាង២០នាក់ នៅឥណ្ឌូនេស៊ី
អត្ថបទដោយ៖
លន់ សារ៉ាត
ហ្សាកាតា៖ មន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារការបាក់ដី នៅក្បែរអណ្តូងរ៉ែមាសខុសច្បាប់មួយ ស្ថិតលើកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២៣នាក់ហើយ ខណៈដែល មនុស្ស៣៥នាក់ផ្សេងទៀត បាត់ខ្លួន។
ការបាក់ដីបានវាយប្រហារភូមិដាច់ស្រយាលមួយ ក្នុងស្រុកមួយ នៃទីក្រុង ហ្គូរ៉ន តាឡូ (Gorontalo) កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
អណ្តូងរ៉ែ ដែលគ្មានអាជ្ញាប័ណ្ណ មានច្រើន នៅប្រទេសប្រជុំកោះមួយនេះ។ វាជាកន្លែងដែលត្រូវបានគេបោះបង់ចោល ទាក់ទាញអ្នកស្រុក ស្វែងរករ៉ែមាស ដែលនៅសល់ ប៉ុន្តែ គ្មានឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។
ឥណ្ឌូណេស៊ីងាយនឹងមានការបាក់ដី ក្នុងរដូវវស្សា ចន្លោះខែវិច្ឆិកា ដល់ខែមេសា ប៉ុន្តែ ខែកក្កដា ដែលស្ថិតក្នុងរដូវប្រាំង ហើយភ្លៀងធ្លាក់ខ្លាំង គឺកម្រ កើតមានណាស់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ