ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្វពិធីប្រកាសជ័យលាភី ជាខេត្តបញ្ចប់ការ​បន្ទោបង់ពាសវាលពាសកាល (ODF) 

អត្ថបទដោយ៖
លី ពៅ

(ខេត្តកំពង់ចាម)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំប្រារព្វពិធីប្រកាសជ័យលាភី ខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)  ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកយកសំណើរបស់​អាជ្ញាធរស្រុកបាធាយ និងស្រុកកងមាស ទាក់ទិននិងការរៀបចំទូកបន្ថែម​ដើម្បីចម្លងសិស្សា និងប្រជាពលរដ្ឋ ខណៈជំនន់ទឹកភ្លៀងបាននឹង​កំពុង​ហក់ឡើងយ៉ាងគំហុក បណ្តាលឲ្យលិចទំនប់បង់ហៀរ (ស្ទឹងឆ្វេង) ដែលជាព្រំប្រទល់រវាងស្រុកទាំងពីរខាងលើ។

ឯក​ឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់ចេញនូវវិធានការណែនាំ​ដល់​អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំទូកបន្ថែម និងកំណត់ចំនួនអ្នកជិះ​ឲ្យ​បាន​ជាក់លាក់ ជៀសវាងនៅពេលប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរ​ច្រើន​លើកចំណុះដែលអាចនឹងបង្ករឲ្យមានហានីភ័យកើតឡើងជាយថាហេតុ ៕

លី ពៅ

ads banner