គ្រោះរញ្ជួយដីធំៗចំនួនពីរវាយប្រហារជប៉ុន
តូក្យូ៖ ទីភ្នាក់ងាតាមដានគ្រោះរញ្ជួយដីអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួនពីរផ្ទួនៗគ្នា នៅថ្ងៃព្រហស្បតិ៍នេះ បានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន។
ទីភ្នាក់ងាតាមដានគ្រោះរញ្ជួយដីអាមេរិក (USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយដីលើកទី១ មានកម្រិត៦.៩រ៉ិចទ័រ មានជម្រៅ៣៣គីឡូម៉ែត្រ និងគ្រោះរញ្ជួយដីលើកទី២ មានកម្រិត ៧.១រ៉ិចទ័រ មានជម្រៅ២៥គីឡូម៉ែត្រ។ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា តំបន់ឆ្នេរសមុទ្រមួយចំនួន នៃកោះ Kyushu និង Shikoku អាច ឬបានប្រឈមនឹងរលកយក្សស៊ូណាមិ កម្ពស់ប្រហែលមួយម៉ែត្រ។
ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ស្តីពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាតដែលបង្កឡើង ដោយគ្រោះរញ្ជួយដីទាំង២ នៅឡើយទេ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ភ្លាមៗ រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីឆ្លើយតបនឹងការរញ្ជួយដី។
ជប៉ុនជាប្រទេសមានទីតាំងភូមិសាស្រ្តស្ថិតនៅលើតំបន់ ដែលងាយរងគ្រោះរញ្ជួយដីញឹកញាប់។ ជាក់ស្តែង កាលពីពេលឆ្លងឆ្នាំសកលកន្លងទៅ មនុស្សយ៉ាងហោច២៦០នាក់បានស្លាប់ បន្ទាប់ពីមានការវាយប្រហារពីគ្រោះរញ្ជួយដីធំមួយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា