សម្តេចធិបតី៖ “នៅថ្ងៃនេះ យើងមានមោទនភាពក្នុងនាមកូនខ្មែរជាអ្នកជំនាន់ក្រោយ
ដែលបានយកលំនាំនៃចក្ខុវិស័យរបស់ដូនតាយើងនាសម័យកាលដ៏រុងរឿង ធ្វើព្រែកជីកនេះឡើងវិញ ដែលមានប្រវែងរហូត ១៨០ គីឡូម៉ែត្រ និងទទឹង ១០០ ម៉ែត្រ ដែលតភ្ជាប់ពីរាជធាភ្នំពេញទីកាន់កំពង់ផែរសមុទ្រអន្តរជាតិ។
គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ ព្រែកជីកហ្វូណនតេជោនេះ បង្ហាញអំពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វី ហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ហើយជាសក្ខីភាពដែលមិនអាចបំភ្លៃបានថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញ ក្នុងការកំណត់ជោគវាសនារបស់ខ្លួន ដោយខ្លួនឯង និងដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៃសង្គម”។
#ams1minute