សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយ តំណាងធនាគារ ចំនួន ០៨គំរូ និងក្រសួងការងារ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ តំណាងធនាគារ ចំនួន ០៨គំរូ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន អញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងធនាគារទាំង ០៨គំរូ ។

សូមជម្រាបថា ធនាគារទាំង ៨គំរូ រួមមាន៖
១- ធនាគារ ខេប៊ីប្រាសាក់ ម.ក ។
២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ។
៣- ធនាគារប្រៃសណីយ៍កម្ពុជា ម.ក ។
៤- ធនាគារកាណាឌីយ៉ា ។
៥- ធនាគារ អេស៊ីលីដា ។
៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ។
៧- ធនាគារ វីង (ខេមបូឌា) ម.ក ។
និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។