រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សាយ សំអាល់ បានអញ្ជើញមកផ្ទាល់ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន

នៅស្រុកគងពិសីដែលបានចូលរួមក្នុងការងារចុះបញ្ជីដីបង្ហើយ។

ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។

ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣០ភូមិ ក្នុងឃុំវាល និងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

៧ សីហា ២០២៤

📷 MLMUPC

#ams1minute

ads banner