សុន្ទរកថាមុនចុះចេញ! មេដឹកនាំឥណ្ឌូណេស៊ីថា ជោគជ័យធំផ្នែកសេដ្ឋកិច្ច

ហ្សាកាតា៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី លោក Joko Widodo បានសាទរចំពោះអ្វីដែលលោកហៅកថា ជាកំណត់ត្រាជោគជ័យផ្នែកសេដ្ឋកិច្ចរបស់លោក នៅក្នុងសុន្ទរកថាចុងក្រោយ មុនពេលត្រូវចាកចេញពីតំណែង នៅក្នុងខែតុលា បន្ទាប់ពីកាន់អំណាច អស់មួយទសវត្សរ៍។

លោក Widodo នឹងត្រូវជំនួសដោយអតីតរដ្ឋមន្ត្រីការពារជាតិ គឺលោក Prabowo Subianto ដែលបានឈ្នះបោះឆ្នោត ជ្រើសរើសប្រធានាធិបតី កាលពីខែកុម្ភៈ។

លោក Widodo បាននិយាយអំពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ប្រហែល ៥ភាគរយ ហើយ អតិផរណាបានរក្សាស្ថិរភាព ចន្លោះពី ២ ទៅ ៣ ភាគរយ បើទោះបីជាមានជំងឺរាតត្បាត Covid-19 ក៏ដោយ។ លោក Widodo អះអាងថា រដ្ឋាភិបាលបានសាងសង់កំពង់ផែៗ និងព្រលានយន្តហោះថ្មីៗ, ប្រឡាយទឹក និងផ្លូវថ្នល់ ថ្មីៗ ជាង២៧០០គីឡូម៉ែត្រ ព្រមទាំង គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ តភ្ជាប់ប្រជុំកោះ កាន់តែប្រសើរឡើង។

ប៉ុន្តែ លោកមិនបាននិយាយពីគម្រោងផ្លាស់ប្តូររដ្ឋធានី ហ្សាកាតា ដោយសារតែលិចលង់ និងការស្ទះចរាចរណ៍ ខណៈដែលគម្រោងដ៏ធំ តម្លៃ៣២ពាន់លានដុល្លារ មួយនេះ បានប្រឈមមុខនឹងការពន្យារពេលសាងសង់ និងបញ្ហាផ្តល់មូលនិធិ ដែលបានធ្វើឱ្យមានការសង្ស័យ លើកាលវិភាគចាប់ផ្តើមគម្រោង។ លោក Widodo បានក៏ប្រឈមមុខនឹងការរិះគន់ ចំពោះការប៉ុនប៉ងបង្កើតរាជវង្សនយោបាយ ផ្ទាល់ខ្លួន របស់លោក ទៀតផង។

លោក Widodo បាននិយាយថា ដប់ឆ្នាំមកនេះ លោកបានដោះស្រាយបញ្ហាច្រើន ប៉ុន្តែ លោកថា អាចក៏អាចមានការប្រព្រឹត្តកំហុស ជាច្រើនដែរ ដូច្នេះ លោកសុំទោស ដល់អ្នករិះគន់ ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner