កម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយធ្វើឱ្យវិស័យអចលនទ្រព្យរីកដុះដាលពេញផ្ទៃប្រទេស
ភ្នំពេញ៖ អគារលំនៅឋានប្រណីតដំបូងគេនៅប្របមហាវិថីព្រះមុនីវង្ស ដែលមានកម្ពស់ខ្ពស់កប់ពពក នៅកណ្តាលរាជធានីភ្នំពេញ បានលេចរូបរាងយ៉ាងត្រដែតត្រដឹម ហើយត្រូវបានសាងសង់បញ្ចប់ដល់ជាន់លើបំផុតប្រកបដោយជោគជ័យ។
ថ្លែងនៅក្នុងពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគា“The Pinnacle Residence” គម្រោងទី១ នាយកប្រតិបត្តិក្រុមហ៊ុនលោក Edward Lee បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ហើយបើកទូលាយឱ្យមានការវិនិយោគលើគ្រប់វិស័យ ពិសេសវិស័យអចលនទ្រព្យដែលជាទន្ទល់ដ៏រឹងមាំនៃសេដ្ឋកិច្ច បាននិងកំពុងរីកដុះដាលពាសពេញប្រទេស។

លោកបានលើកឡើងពីសំខាន់របស់គម្រោងក្នុងការលើកកម្ពស់មុខមាត់អគារខ្ពស់របស់រាជធានីភ្នំពេញនិងបទពិសោធន៍នៃការរស់នៅដែលមិនអាចប្រៀបផ្ទឹមបាន ។ជាខុនដូ ដ៏ប្រណិតផ្តល់ជូនអតិជនក្នុងទីក្រុង ប្រកបស្តង់ដារគុណភាពខ្ពស់ និងធានាបាននូវការបញ្ចប់ទាន់ពេលវេលា ដើម្បីបំពេញតាមក្តីស្រមៃរបស់ម្ចាស់ផ្ទះនីមួយៗ។
ចំណែកលោក Xiao Haibo បានលើកឡើងថា ការបញ្ចប់ទាន់ពេលវេលាជាន់ដំបូលអគារទី១របស់គម្រោងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារទាំងអស់។
សូមបញ្ជាក់ថា ខុនដូ The Pinnacle Residence មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរភូមិន្ទ និងមហាវិថីសម្តេច ហ៊ុន សែន៕






ដោយ៖ ហេង សម្បត្តិ