សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៤

១. គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ សីហា ២០២៤ កម្ពុជាទទួលបានចំណូលជាង ៨១ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ៣៦១ ២០០បណ្ណ – AMS Economy

២. ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ឈ្មោះ ឆ្នេរតេជោសន្តិភាពកែប ប្រវែងបណ្តោយជិត ៣គីឡូម៉ែត្រ នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ – AMS Economy

៣. ៧ខែឆ្នាំនេះ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានជិត ៤៤លានដុល្លារ – FN

៤. ចិនជំរុញអាមេរិក អង់គ្លេស និងអូស្ត្រាលី កុំបន្តកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ – AP

៥. អ៊ុយក្រែនបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៤ ដូចជា Savasleyka, Borisoglebsk, Baltimore និង Kursk – Reuters

#ams1minute

ads banner