កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនបួន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំប្រជុំពេញអង្គ គណ:រដ្ឋមន្ត្រីនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនបួន។
របៀបវារៈ ដែលត្រូវពិនិត្យ និងពិភាក្សា រួមមាន៖
ទី១. ការពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពនៃការនអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។ទី២. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ទី៣. ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក បទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើ យានយន្ត និងលក្ខខណ្ឌសម្រាប់ ការទទួលស្គាល់ទៅវិញទៅមកនៃ ការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិនិងទី៤. បញ្ហាផ្សេងៗ ៕
ដោយ៖វណ្ណលុក

















